TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម ១៥០ដុល្លារ ចេញលក់ជាផ្លូវការហើយ!
ក្រុមហ៊ុន TECNO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានកំពុងវាយលុកទីផ្សារស្មាតហ្វូន និងទទួលបានការគាំទ្រជាខ្លាំងទៅផលិតផលស្មាតហ្វូនរបស់ខ្លួន សុទ្ធសឹងមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប ការរចនាទាន់សម័យ និងមានតម្លៃពិសេសបំផុតបើប្រៀបធៀបនឹងដៃគូប្រកួតប្រជែង។ ជាក់ស្តែងថ្មីៗនេះ TECNO ក៏បានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីថ្មីមួយស៊េរីទៀត គឺ TECNO SPARK Series ដែលក្នុងនោះមាន ស្មាតហ្វូន TECNO SPARK 30c និង TECNO SPARK Go 1 ។
ស្មាតហ្វូន TECNO ស៊េរីថ្មីនេះត្រូវបានអោយនាមថាជាស្មាតហ្វូន កំពូលធន់ ដែលមានតម្លៃក្រោម $150 ធានាប្រើប្រាស់បានរលូនយ៉ាងតិច ៤ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីន (4 Years Plus Lag Free) ធ្វើអោយអ្នកប្រើប្រើប្រាស់មានទំនុកចិត្តខ្ពស់។
កំពូលធន់ និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 4 ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីន
គ្រប់ម៉ូដែលស្មាតហ្វូន SPARK 30 Series ទាំងអស់សុទ្ធតែជាស្មាតហ្វូនកំពូលធន់ នឹងការធ្លាក់កម្រិតខ្ពស់ ការពារជម្រាបទឹក IP54 ដូចជាទឹកភ្លៀង ការកំពប់ទឹកលើ ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពីTÜV Rheinland ។ SPARK 30 Series ផ្តល់នូវប្រព័ន្ធប្រតិបត្តិការរលូនយ៉ាងតិច ៤ ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីនដែលសាកសមបំផុតសម្រាប់អ្នកដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន។ ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយថាមពលថ្មធំ ទំហំផ្ទុកធំ និងកម្លាំងម៉ាស៊ីនលឿនជាងមុន ដែលមានថាមពលថ្មធន់ប្រើបា្រស់បានយូរ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល ១០០០ ដង។
រចនារូបរាងដ៏ទាន់សម័យ
ស្មាតហ្វូនថ្មីនេះរចនាជាពិសេស សម្រាប់ត្រកូល TECNO SPARK 30 Series មានលក្ខណៈពិសេស ដែលខ្នងក្រោយរលោង និង មានកាមេរ៉ារចនាឡើងជារង្វង់ធំ ធ្វើឲ្យចាប់កាន់បានងាយស្រួលក្នុងពេលថតរូប ជាមួយតួខ្លួនស្តើងដែល ធ្វើឲ្យ SPARK 30 Series ងាយស្រួលក្នុងការចាប់កាន់។
អេក្រង់និងប្រព័ន្ធសម្លេងផ្តល់ការកម្សាន្តដ៏អស្ចារ្យ
SPARK 30 Series បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសម្លេង និងរូបភាពដ៏រដ៏រស់រវើក។ SPARK 30 Series ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rateនៅលើ SPARK 30 Series ផ្តល់នូវបាសបំពងសម្លេង ២គ្រាប់ ជាមួយនឹង Volume Plus 2.0 ដែលធ្វើឲ្យ SPARK 30 Series ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសម្លេងកាន់តែច្បាស់ដល់ទៅ 300%និងសម្លេងគុណភាពល្អប្រសើរសម្រាប់កម្សាន្តនានា។
លើសពីនេះ SPARK 30 Series ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប។
សម្រាប់ TECNO SPARK 30c ផ្តល់ឲ្យនូវកម្លាំងសាកលឿន ១៨វ៉ាត់។ វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 256GB+16G (RAM តម្លើង 8 GB) ។ SPARK 30c បំពាក់ដោយបន្ទះឈីប MediaTek Helio G81 Processor ដែលបង្កើនល្បឿនដំណើរការកាន់តែរលូន។
នៅលើកាមេរ៉ាខាងមុខ SPARK 30c មានកាមេរ៉ាមេទំហំ 50 MP Ultra large Sensor។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Clear Selfie។
ស្មាតហ្វូនថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការបន្ទះឈីបថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មល្អជាងមុន ដែលធន់ធ្លាក់ និងការជ្រៀបទឹក ជា ស្មាតហ្វូនកំពូលធន់ តម្លៃក្រោម១៥០ដុល្លារ។
TECNO SPARK 30c ជាមួយជម្រើសទំហំផ្ទុក៖
– 128GB+12GB* (RAM តម្លើង 6 GB) មានតម្លៃពិសេសត្រឹមតែ $109 និងមានថែមជូនកាដូពិសេស។
– 256GB+16G* (RAM តម្លើង 8 GB) មានតម្លៃពិសេសត្រឹមតែ $129 និងមានថែមជូនកាដូពិសេស។
TECNO SPARK 30 Go 1 ជាមួយជម្រើសទំហំផ្ទុក៖
– 64GB+6GB* (RAM តម្លើង 3 GB) មានតម្លៃពិសេសត្រឹមតែ $79 និងមានថែមជូនកាដូពិសេស។
– 128GB+8G* (RAM តម្លើង 4 GB) មានតម្លៃពិសេសត្រឹមតែ $89 និងមានថែមជូនកាដូពិសេស។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕