ធ្លាប់អ៊ីចឹងអត់? កំពុងជិះម៉ូតូទៅផ្ទះ ស្រាប់តែមេទម្លាក់ការងារមកប្រញាប់ មានអីឈប់ម៉ូតូបើកកុំព្យូទ័រធ្វើនៅចិញ្ចើមផ្លូវ
ថ្មីនេះ នៅតាមបណ្តាញសង្គមក្នុងប្រទេសវៀតណាម កំពុងតែមានការចែកចាយដោយការហួសចិត្តទៅលើរូបភាពរបស់នារីម្នាក់ ដែលអង្គុយបើកកុំព្យូទ័រធ្វើការនៅតាមចិញ្ចើមផ្លូវ។
តាមរូបភាពបានបង្ហាញឱ្យឃើញពីនារីម្នាក់ដែលអង្គុយនៅតាមចិញ្ចើមផ្លូវយ៉ាងចម្លែក បើមើលមួយភ្លែតទៅស្មានតែនាងប្រទះឧប្បទ្ទវហេតុណាមួយ តែតាមពិតទៅនាងកំពុងតែអង្គុយចុចកុំព្យូទ័រសោះ។ តាមព័ត៌មានបានឱ្យដឹងថា នាងត្រូវបានចៅហ្វាយទម្លាក់ការងារបន្ទាន់មកឱ្យចំពេលកំពុងតែត្រលប់ទៅផ្ទះ ហើយដោយសារតែគ្មានជម្រើស នាងក៏បានឈប់ម៉ូតូនៅតាមផ្លូវ រួចក៏បើកកុំព្យូទ័រធ្វើការនៅទីនោះតែម្តងទៅ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម កាលបើកបានឃើញហើយ អ្នកខ្លះក៏សរសើរនាងមិនដាច់ពីមាត់ថាជាបុគ្គលិកគំរូ ឯអ្នកខ្លះទៀតក៏យល់ថានេះគឺជាការរំលោភលើម៉ោងការងារ និង ពេលវេលាផ្ទាល់ខ្លួនរបស់បុគ្គលិក៕