Aum Atichart ចេញមុខប្រកែក ពាក់ព័ន្ធពាក្យចចាមអារ៉ាមបែកបាក់អតីតភរិយា Nat Myria ព្រោះជនទី ៣
នៅចុងឆ្នាំ ២០២៤ នេះ រឿងរ៉ាវការបែកបាក់ស្នេហារវាងគូស្វាមីភរិយា Aum Atichart និង Nat Myria បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងណាស់ ថែមទាំងមិននឹកស្មាន ព្រោះអ្នកទាំងពីររួមរស់ជាមួយគ្នាមកជាង ១៥ ឆ្នាំទៅហើយ។
យ៉ាងណាមិញ រឿងរ៉ាវការបែកបាក់នេះ Nat Myria បានចេញមុខទម្លាយឱ្យដឹងមុន ប៉ុន្តែមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ឡើយ ដែលធ្វើឱ្យមានពាក្យចចាមអារ៉ាមថា Aum Atichart អាចនឹងមានជនទីបី។ ដោយឡែក ថ្មីៗនេះ Aum Atichart ក៏បានទម្លាយឱ្យដឹងទាក់ទងនឹងរឿងនេះម្តង នៅក្នុងកម្មវិធី Zepp Show កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ ជាពិសេសគឺលោកបានឱ្យដឹងថា លោកមិនបានឈ្លោះទាស់ទែងគ្នាអ្វីធ្ងន់ធ្ងរ គឺបញ្ចប់ទៅដោយសម្រួល ហើយលោកក៏មិនមានជនទីបីអ្វីដែរ លោកមិនបានក្បត់ចិត្ត បើលោកធ្វើពិតមែនលោកនឹងព្រមទទួល។
Aum Atichart បន្តទៀតថា លោកពិតជាការសោកស្តាយចំពោះការបែកបាក់នេះ ប៉ុន្តែក៏ត្រូវទទួលយកការពិត លោកនៅតែប្រាថ្នាល្អចំពោះ Nat និង ព្យាយាមជួយមើលថែរក្សាជំងឺនាងដូចគ្នា។ ចុងក្រោយលោកបានឱ្យដឹងថា លោកមិនបានខឹងអ្វីនឹងមហាជនដែលបាននាំគ្នាមកជះកំហឹងលើលោកឡើយទាក់ទងនឹងការបែកបាក់នេះ ព្រោះលោកយល់ថាខ្លួនជាមនុស្សប្រុស និង ជាមេគ្រួសារ បើសិនជាមើលថែគ្រួសារមិនល្អ ក៏ត្រូវទទួលយកលទ្ធផលដែលនឹងតាមមក៕
ប្រភព៖ AMARINTV