មុនក្រោយមិនសំខាន់! ស្វាមីក្រោយ លី ច័ន្ទសីហា ផ្ដល់ក្ដីស្រឡាញ់យ៉ាងកក់ក្ដៅ ហើយចាប់ដៃគ្នារកស៊ីឡើងហំ
បើទោះជាមិនបានរៀបចំពិធីមង្គលការធំដុំក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រី លី ចាន់សីហា និង គូដណ្តឹងបានដឹកដៃគ្នាភ្ជាប់ពាក្យកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង ព្រមទាំងអញ្ជើញចូលរួមពីសំណាក់មិត្តភក្តិសិល្បករ និង ភ្ញៀវកិត្តិយសជាច្រើន។
ក្នុងនោះដែរ ក្រោយភ្ជាប់ពាក្យរយៈពេលប្រមាណជាង ២ ឆ្នាំ មកនេះ អ្នកនាង លី ចាន់សីហា និង គូដណ្តឹង បានរស់នៅក្រោមដំបូលតែមួយស្ពាយឈ្មោះជាភរិយា និង ស្វាមី ពោរពេញដោយសុភមង្គល និង ចាប់ដៃគ្នារកស៊ីនូវមុខរបរជាច្រើនទៀតផង។
ជាការពិតណាស់ បើទោះជាធ្លាប់ជួបខ្សែជីវិតបែកបាក់អាពាហ៍ពិពាហ៍លើកទី ១ ក៏ពិតមែន ប៉ុន្តែក្រោយជួបគូស្នេហ៍ថ្មីនេះ អ្នកនាង លី ចាន់សីហា មិនដែលបង្ហាញពីអារម្មណ៍ខកចិត្តចំពោះស្វាមីក្រោយនោះឡើយ ដោយភាគច្រើននាងតែងតែបង្ហាញពីការទទួលបានក្តីស្រឡាញ់ និង ការលើកទឹកចិត្តពីស្វាមីជានិច្ច៕