ទឹកចិត្តខ្មែរតែងចែករំលែក! កម្ពុជាប្រកាសរាប់រងថ្លៃហូបចុកស្នាក់នៅរបស់អត្តពលិក និង ប្រតិភូ ហើយមិនឱ្យមានការបង់ថ្លៃនានា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កាលពីល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ហ្វេសប៊ុកផេកផ្លូវការ Cambodia 2023 របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានប្រកាសថា កម្ពុជានឹងផ្តល់ឱ្យប្រតិភូ និង អត្តពលិកមកពីបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ានទទួលបានអាហារហូបចុក និង ការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣។
បន្ថែមពីលើការមិនគិតថ្លៃលើការស្នាក់នៅ និង អាហារចំពោះប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងៗហើយ Cambodia 2023 ក៏បានបញ្ជាក់បន្ថែមទៀតថា មិនមានការយកថ្លៃលើសំបុត្រចូលទស្សនាសម្រាប់អ្នកគាំទ្រទាំងជាតិ និង អន្តរជាតិ ព្រមទាំងមិនគិតថ្លៃលើសិទ្ធិផ្សាយផ្ទាល់ និង បន្តផ្ទាល់ថែមទៀតផង។
គួរបញ្ជាក់ដែរថា ជាធម្មតាអត្តពលិក និង ប្រតិភូម្នាក់ៗយ៉ាងហោចណាស់ត្រូវបង់ប្រាក់ ៥០ ដុល្លារក្នុងមួយថ្ងៃ សម្រាប់ថ្លៃអាហារ ការស្នាក់នៅ និង ការដឹកជញ្ជូន ប៉ុន្តែក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ កម្ពុជានឹងផ្តល់ជូនដោយគិតថ្លៃ។
យ៉ាងណាមិញ ចំពោះអ្នកគាំទ្រទាំងអស់ត្រូវតែមានសំបុត្រចូលទស្សនា ទោះបីជាសំបុត្រឥតគិតថ្លៃក៏ដោយ ពោលគឺដើម្បីរៀបចំឱ្យមានកន្លែងអង្គុយត្រឹមត្រូវ មានរបៀបរៀបរយ និង ការពារសុវត្ថិភាពសម្រាប់អ្នកចូលរួម។ ដោយឡែក សម្រាប់ព័ត៌មានទាក់ទងនឹងការកក់សំបុត្រចូលរួមឥតគិតថ្លៃគឺមាននៅលើកម្មវិធីទូរស័ព្ទដៃ (App) របស់ស៊ីហ្គេម ដោយសូមទាញយកតាមរយៈ Link ខាងក្រោម ៖
សម្រាប់ iOS ៖ https://apps.apple.com/us/app/sea-games-2023/id1661626031
សម្រាប់ Android ៖ https://play.google.com/store/apps/details…
ប្រភព និង រូបភាពដោយ ៖ Cambodia 2023