កុំភ្លេចចូលរួមផ្ដល់កម្លាំងចិត្ត! ថ្ងៃទី ២៨ ខែមេសា «ព្រះអគ្គិជ័យកីឡា» នឹងត្រូវដង្ហែក្នុងរាជធានីភ្នំពេញហើយ
កាលពីយប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងជាសាធារណៈថា នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ខាងមុខ «ព្រះអគ្គិជ័យកីឡា» នៃការប្រកួតស៊ីហ្គេមលើកទី ៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នឹងដង្ហែតាមរថយន្តពីខេត្តស្ទឹងត្រែង ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានទី ១២ បណ្ដោយផ្លូវជាតិលេខ ៦ សង្កាត់បាក់ខែង វេលាម៉ោង ១៧ និង ២០ នាទីល្ងាច។
យ៉ាងណាមិញ ចំពោះកម្មវិធីនៃការដង្ហែព្រះអគ្គិជ័យកីឡានៅភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃដូចជា ៖
• នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣
• ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣
• និង ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីឱ្យពិធីដង្ហែព្រះអគ្គិជ័យកីឡា ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមមានអត្ថន័យជ្រាលជ្រៅ ជាប្រវត្តិសាស្រ្តមិនអាចបំភ្លេចបាន ក្រោយខកខានអស់រយៈពេល ៦៤ ឆ្នាំ ទើបរដ្ឋបាលអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរ និង ទទួលស្វាគមន៍តាមដងផ្លូវ ដែលព្រះអគ្គិជ័យកីឡា ឆ្លងកាត់ និង ដង្ហែឱ្យបានស័ក្តិសមជាប្រជាជាតិខ្មែរ ដែលជាជាតិសាសន៍មានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម៕
ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងផ្លូវព្រះអគ្គិជ័យកីឡាត្រូវដង្ហែ សូមអានក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៖
រូបភាពដោយ ៖ រដ្ឋបាលរាជធានីភ្នំពេញ និង CAMBODIA 2023