រំជួលចិត្ត! ពិការមែន តែស៊ូអង្គុយមាត់ផ្លូវក្រោមថ្ងៃក្ដៅ កាន់ទង់ជាតិខ្មែរចាំទទួលការដង្ហែព្រះអគ្គិជ័យកីឡា
រូបថតបុរសពិការកាន់ទង់ជាតិ ចំនួន ២ សន្លឹក កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នារំជួលចិត្តផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈទោះបីកាយពិការ តែបុរសរូបនេះមានទឹកចិត្តធំ ស្រឡាញ់កីឡា ស្រឡាញ់ជាតិសាសន៍ ជាគំរូដ៏គួរឱ្យស្ញប់ស្ញែងបំផុត។
រូបភាពបុរសគួរឱ្យគោរពសរសើរខាងលើ ត្រូវបានបង្ហោះដោយគណនីប្អូនរបស់ខ្លួនដែលមានឈ្មោះ Chhory Vathanaoudom ភ្ជាប់ជាមួយសារបែបនេះថា ៖ «បងប្រុសខ្ញុំចាំតាំងពីថ្ងៃក្តៅខ្លាំង រហូតដល់ល្ងាច ដើម្បីទទួលការដង្ហែព្រះអគ្គិជ័យកីឡា ពិការដៃជើងតែមិនពិការចិត្ត។ ខ្ញុំជួបច្រើនណាស់មនុស្សដែលរើសអើងជនពិការ»។
តាមរយៈសកម្មភាពបុរសពិការខាងលើ បានធ្វើឱ្យមហាជនស្ញើចសរសើរបញ្ចេញមតិលើកទឹកចិត្ត ព្រមទាំងចែករំលែកបន្តគ្នាព្រោងព្រាត នូវទឹកចិត្តក្ដីស្រឡាញ់ចំពោះកីឡា ចំពោះប្រទេសជាតិដែលពុំអាចកាត់ថ្លៃបាន៕