មកដឹងវិធីទទួលសំបុត្រ Free មើលប្រកួតបាល់ទាត់កម្ពុជាប៉ះមីយ៉ាន់ម៉ា តែទៅអត់ទាន់អត់បានសំបុត្រមើលមិនខាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២៣ វិញ្ញាសាបាល់ទាត់បុរស។
សហព័ន្ធបានបញ្ជាក់ឱ្យដឹងថា សំបុត្រទស្សនការប្រកួត មានចែកជូននៅថ្ងៃស្អែក វេលាម៉ោង ៨:០០ នាទីព្រឹក នៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក។
ការចែកជូននេះនឹងធ្វើឡើងនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន ២២ ៥០០ នាក់ដែលមកមុនដំបូង និង អនុញ្ញាតឱ្យចូលក្នុងបរវេនពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។ ក្នុងនោះ ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក និង បើកចាប់ពីម៉ោង ៦:០០នាទីព្រឹក ក្រោយពីរាប់ចំនួនមនុស្សឱ្យត្រូវតាមចំនួនសំបុត្រហើយ នឹងធ្វើការបិតទ្វារពហុកីឡដ្ឋានជាតិ និង មិនអនុញ្ញាតឱ្យបងប្អូនផ្សេងៗទៀតចូលក្នុងបរិវេនទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ៕