សមគ្នាណាស់! តាមពិត ផុល រតនៈ មានគូដណ្ដឹងហើយ ជានារីរម្យទមស្រស់សោភា ទើបភ្ជាប់ពាក្យកាលពីខែកុម្ភៈ
ផុល រតនៈ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ ស្រឡាញ់គាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីស្រទាប់មហាជន បន្ទាប់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យ អាចឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស ក្រោយយកឈ្នះ ៣-២ សិត ពេលប៉ះក្រុមជម្រើសជាតិថៃ កាលពីយប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣។
យ៉ាងណាមិញ ក្រៅពីមានថ្វីដៃដ៏លេចធ្លោនៅក្នុងការប្រកួតជូនប្រទេសជាតិហើយ ទស្សនិកជនជាច្រើនក៏ហាក់ចាប់អារម្មណ៍ពីជីវិតឯកជនរបស់ ផុល រតនៈ ខ្លាំងណាស់។
ពិតណាស់ កីឡាករបាល់ទះពាក់អាវលេខ ១៦ រូបនេះ មានម្ចាស់បេះដូងរួចទៅហើយ ដែលនារីរូបនោះមានឈ្មោះថា អ៊ឹង មុន្នីស៊ូណាន់ ហើយពួកគេទាំងពីរទើបតែប្រារព្ធពិធីភ្ជាប់ពាក្យប្រពៃណីនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រោមការទទួលដឹងឮពីមេបា ចាស់ទុំ ក៏ដូចជាសាច់ញាតិជិតឆ្ងាយ។
សម្រាប់អនាគតកូនក្រមុំរបស់ ធុល រតនៈ ជានារីដ៏ស្រស់សោភា ហើយមើលទៅក៏មានអត្តចរិតសុភាពរម្យទម ពិតជាស័ក្ដិសមគ្នាខ្លាំងណាស់៕