បវរកញ្ញា អែម គុនថង ពោលពាក្យក្នុងចិត្តជាច្រើន ក្រោយមិនបានសំបុត្រចូលទស្សនាព្រឹត្តិការណ៍បិទស៊ីហ្គេម
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ស្អែកនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានដល់ថ្ងៃបិទបញ្ចប់ហើយ ដែលពិធីបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ។
ក្នុងនោះ សម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះដែរ នឹងមានការរៀបចំពិធីបិទដ៏អស្ចារ្យដូចថ្ងៃបើកពិធីផងដែរ ដោយមានការបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗពីសំណាក់សិល្បករ-ការិនីខ្មរ និង បរទេស។
ដោយឡែក កៀកថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ នៅលើបណ្ដាញសង្គមកំពុងតែផ្ទុះចែករំលែក ក៏ដូចជាការវែកញែកទាក់ទងនឹងសំបុត្រចូលរួមកម្មវិធីបិទមហាព្រឹត្តិការណ៍នេះជាច្រើនផងដែរ។ ទន្ទឹមនឹងនោះ បើក្រឡេកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា អែម គុនថង លំដាប់រងទី ២ Miss Grand Cambodia 2021 វិញ ក៏បានចេញមកបញ្ចេញមតិទាក់ទិននឹងបញ្ហាសំបុត្រទស្សនានេះផងដែរថា ដោយនាងបានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនថា ៖ «ហាត់ចង់ឆ្កួត ថ្លៃសាំងឡានថ្លៃញ៉ាំនេះនោះ ហាត់ទាំងថ្ងៃក្ដៅចង់បែកក្បាល ពាក្យអរគុណមួយមាត់ក៏គ្មាន សុំតែសំបុត្រមួយសន្លឹកក៏មិនឃើញស្រមោល ដូចការលះបង់ពួកខ្ញុំគ្មានតម្លៃបន្ដិចសោះ»៕