ក្រោយធ្វើកាយវិការញ៉ិកញ៉ក់ កីឡាករ Kickboxing ថៃម្នាក់ ត្រូវសហព័ន្ធកីឡាហៅចុះកិច្ចសន្យាមួយ
ថ្មីៗនេះ មានកីឡាករ Kickboxing របស់ថៃម្នាក់ ដែលបានមកចូលស៊ីហ្គេមលើកទី ៣២ បានធ្វើមហាជននៅតាមបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែការធ្វើកាយវិការគួរឱ្យស្រឡាញ់នៅលើសង្វៀន បន្ទាប់ពីប្រកួតឈ្នះខាងគូប្រកួតវៀតណាម។
យ៉ាងណាមិញ Jimmy ដែរជាកីឡាករខាងលើ បានទម្លាយថា ខ្លួនបែរជាត្រូវខាងសហព័ន្ធកីឡា Kickboxing អាស៊ី ហាមមិនឱ្យបញ្ចេញកាយវិការអត្តចរិតពិតរបស់ខ្លួនក្នុងការប្រកួតបែបនេះទៀត ព្រមទាំងបានហៅទៅចុះកិច្ចសន្យាទៀតផង។
ក្នុងនោះខាងសហព័ន្ធកីឡា Kickboxing បានឱ្យមូលហេតុថា ខាងគូប្រកួតវៀតណាមមិនពេញចិត្តជាមួយកាយវិការនេះ ទើបបានមកប្តឹងដល់សហព័ន្ធ តែ Jimmy បានឱ្យដឹងថា ខ្លួនបានទៅសួរនាំខាងវៀតណាមទាក់ទងនឹងរឿងនេះដែរ តែមើលទៅពួកគេមិនបានបញ្ចេញការមិនពេញចិត្តណាមួយឡើយ ថែមទាំងសរសើរថ្វីដៃការប្រកួតរបស់ខ្លួនទៀតផង។
យ៉ាងណាមិញ ខាងសហព័ន្ធកីឡា Kickboxing របស់ថៃ បានទាក់ទងទៅកាន់សហព័ន្ធកីឡា Kickboxing អាស៊ីថា បើសិនជាមិនឱ្យ Jimmy ប្រកួតនោះខ្លួននឹងមិនឱ្យកីឡាករថៃទាំងអស់ទៅចូលរួមការប្រកួតនោះទេ ចុងក្រោយទើបខាងសហព័ន្ធយល់ព្រមឱ្យ Jimmy ប្រកួតបន្តទៀត រហូតដល់ចប់កម្មវិធី៕