សម្រស់យុវតីខ្មែរមួយរូប ក្នុងពិធីចែកមេដាយឱ្យកីឡាករបាល់ទាត់ កំពុងល្បីដល់សារព័ត៌មានបរទេស
នាពេលថ្មីៗនេះ សម្រស់យុវតីកម្ពុជាមួយរូប មានឈ្មោះ ម៉ាលីតា កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គម ឥណ្ឌូនេស៊ី តាមរយៈសកម្មភាពចែកជូនមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ វិញ្ញាសាបាល់ទាត់បុរស វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមាស រវាងឥណ្ឌូនេស៊ី និងថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ជាក់ស្ដែង យុវតីដ៏ស្រស់ស្អាត ដែលមានឈ្មោះម៉ាលីតា ត្រូវបានសារព័ត៌មានឥណ្ឌូនេស៊ីដែលមានឈ្មោះ Sriwijaya Post បានបង្ហោះវីដេអូពីយុវតីរូបនេះ ព្រមទាំងបញ្ជាក់ថា មនុស្សជាច្រើនកំពុងតែស្វែងរកគណនី Instagram របស់នាង៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖