(វីដេអូ) ប្រជាជនឥណ្ឌូនេស៊ីឡើងក្ដាំង មកទទួលកីឡាករបាល់ទាត់ជម្រើសជាតិ ក្រោយឈ្នះថៃបានមេដាយមាសស៊ីហ្គេម
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ យោងតាមសហព័ន្ធបាល់ទាត់របស់ឥណ្ឌូនេស៊ី ដែលហៅកាត់ថា PSSI បានបង្ហោះរូបភាពជាច្រើនសន្លឹកលើហ្វេសប៊ុកផេកផ្លូវការបង្ហាញពីសកម្មភាពប្រជាជនឥណ្ឌូនេស៊ីយ៉ាងច្រើនកុះករកំពុងតម្រៀបជួរគ្នាតាមដងផ្លូវចាំទទួលកីឡាករបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ដែលទទួលបានជ័យជម្នះក្នុងការប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ជាមួយនឹងមេដាយមាស។
ក្រោយពីរង់ចាំអស់រយៈពេល ៣២ ឆ្នាំ ក្នុងឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នេះ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានសម្រេចគោលបំណងធំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយដណ្ដើមបានមេដាយមាសពីការប្រកួតក្រោយយកឈ្នះក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៥-២។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ក្បួនដង្ហែកីឡាករជម្រើសជាតិឥណ្ឌូនេស៊ី ក៏បានធ្វើដំណើរទៅដល់មាតុប្រទេសរបស់ខ្លួនវិញ ដោយមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនរបស់ខ្លួន ដើម្បីអបអរជ័យជម្នះ ដែលទទួលបាននានាពេលថ្មីៗ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
រូបភាពដោយ ៖ PSSI