ចប់ព្រឹត្តិការណ៍ស៊ីហ្គេមភ្លាម កម្ពុជាបានចារប្រវត្តិសាស្រ្តថ្មីដាក់បញ្ចូលវិញ្ញាសា Esports ទៅក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី ១២
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែកន្លងផុតទៅថ្មីៗ បន្សល់នៅមោទនភាពដល់បងប្អូនជនរួមជាតិខ្មែរគ្រប់រូបមិនទាន់ផុតស្រួលបួលផង ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក៏ជិតឈានចូលមកដល់ ដែលនេះជាការប្រកួតកីឡាជនពិការធំជាងគេក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
កីឡាអេឡិចត្រូនិក (Esports) ត្រូវបានដាក់បញ្ចូលក្នុងការប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលក្នុងនោះកម្ពុជាគឺជាម្ចាស់ផ្ទះ។ កម្មវិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដើម្បីលើកកម្ពស់មិត្តភាព និង សាមគ្គីភាពរវាងជនពិការក្នុងតំបន់ និង ដើម្បីផ្តល់វេទិកាសម្រាប់អត្តពលិកពិការក្នុងការប្រកួតអន្តរជាតិ។
ការដាក់បញ្ចូលវិញ្ញាសា Esports នេះ ត្រូវបានផ្ដួចផ្ដើម និង រៀបចំដំណើរការផ្សេងៗដោយ ក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល Team TWO និង គណៈកម្មាធិការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។
ការប្រកួតមានរយៈពេលចំនួន ២ ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ ៥ មិថុនា ក្នុងវិញ្ញាសា Mobile Legends: Bang Bang ដោយមានការចូលរួមពីអត្តពលិកពិការជាច្រើនប្រទេសផ្សេងៗគ្នាស្ថិតក្នុងតំបន់អាសុីអាគ្នេយ៍។
ក្នុងការប្រកួត Esports វិញាសា Mobile Legends: Bang Bang នេះ មានការចូលរួមគាំទ្រ និង ឧបត្ថម្ភដោយក្រុមហ៊ុនក្នុងស្រុក និង ក្រៅស្រុកដូចជា ៖
– ក្រុមហ៊ុន Moontoon ជាអ្នកឧបត្ថម្ភថ្នាក់ Premium : ក្រុមហ៊ុន Moontoon គឺជាក្រុមហ៊ុនផលិតហ្គេមដ៏ល្បី ដែលផលិតហ្គេមបែប MOBA (multiplayer online battle arena) ដូចជាMobile Legends: Bang Bang ជាហ្គេមអនឡាញដ៏ពេញនិយមសម្រាប់យុវវ័យ និង ទទួលបានការគាំទ្រច្រើនជាងគេ ក្នុងប្រទេសកម្ពុជា បើគិតត្រឹមពេលបច្ចុប្បន្ន។
– NagaWorld ជាអ្នកឧបត្ថម្ភថ្នាក់ជាតិ: បន្ទាប់ពីចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32ហើយ Nagaworld ដែលជាសណ្ឋាគារលំដាប់ល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ នៅតែបន្តឆន្ទះក្នុងការគាំទ្រវិស័យកីឡា ជាពិសេសកីឡាអេឡិចត្រូនិច។ Nagaworld បានរួមចំណែក ក៏ជាអ្នកឧបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះផងដែរ។
ក្រុមហ៊ុនធំៗដែលជាដៃគូកីឡាអេឡិចត្រូនិក រួមមាន៖
– រោងភាពយន្តលេជេន បន្ទាប់ពីទទួលបានសិទ្ធិជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិនៃព្រឹត្តិការណ៏សុីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ2023 រោងភាពយន្តលេជេនក៏បានបន្តការចូលរួមឧបត្តម្ភដល់អត្តពលិកកីឡាអេឡិចត្រូនិក និងបានក្លាយជាដៃគូក្នុងព្រឹត្តិការណ៍ដ៏សំខាន់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ក្នុងការប្រកួតកីឡាអេឡិចត្រូនិចផងដែរ។
– Xiaomi ជាក្រុមហ៊ុនផលិតនិងចែកចាយគ្រឿងអេឡិចត្រូនិកធំមួយទូទាំងពិភពលោក ដែលបានចូលរួមឧបត្ថម្ភក៏ដូចជាការផ្តល់ទូរស័ព្ទស្មាតហ្វូន Xiaomi Note 13 ជូនទៅដល់អត្តពលិកកម្ពុជា ដើម្បីប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់សម្រាប់ការប្រកួតក្នុងអំឡុងព្រឹត្តិការណ៍អាស៊ានប៉ារាហ្គេមនេះផងដែរ។
– The Vietnam Recreational and Electronic Sports Association (VIRESA) VIRESA ក្នុងនាមជាដៃគូក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ VIRESA នៅតែបន្តគាំទ្រដល់ការរៀបចំប្រកួតកីឡាអេឡិចត្រូនិក ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងដែរ ដោយជាជំនួយក្នុងការផ្តល់នូវឆាកសម្រាប់រៀបចំការប្រកួតនិងឧបករណ៍ច្នៃប្រឌិតផ្សព្វផ្សាយផ្សេងៗ។
ក្រុមហ៊ុនដៃគូសហការអំពីប្រព័ន្ធផ្សព្វផ្សាយ មានដូចជា៖
– No Name Production ជាស្ទូឌីយោផលិតវីដេអូដែលមានទីតាំងនៅទីក្រុងភ្នំពេញនឹងរ៉ាប់រងនូវមាតិកាវីដេអូសម្រាប់ផ្សព្វផ្សាយព្រឹត្តិការណ៍អាស៊ានប៉ារាហ្គេមលើកទី ១២ នេះ។
– Next Level Entertainment គឺជាសារព័ត៌មានដែលផ្តោតលើកីឡាអេឡិចត្រូនិក បច្ចេកវិជ្ជា និង កម្មវិធីកម្សាន្តផ្សេងៗ ដែលនឹងធ្វើជាដៃគូរផ្សព្វផ្សាយផ្លូវការនៃការប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។
ពត៌មានបន្ថែមទាក់ទង និង ការឧបត្ថម្ភនានា សូមទាក់ទងទៅ អ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ (Team Two) តាមរយៈលេខទូរស័ព្ទ 093 933 999៕