ស៊ូៗ! អត្តពលិកមានពិការភាពហ្វឹកហាត់ ត្រៀមដណ្តើមមេដាយជូនជាតិនៃការប្រកួត កីទ្បាប៉ារ៉ាហ្គេមលើកទី ១២
ក្រោយពីការបិទបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គមលើកទី ៣២ កាលពីពេលកន្លងទៅហើយនោះ នាពេលខាងមុខនេះ កម្ពុជាក៏កំពុងតែត្រៀមខ្លួនរួចជាស្រេចនៃការធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ០៣ ខែមិថុនា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។
ពេលវេលានៃការប្រកួតកាន់តែមកដល់ បើគិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នេះ គឺនៅសល់ប្រមាណជា ១ សប្តាហ៍ទៀតប៉ុណ្ណោះ។ ក្នុងនោះ ងាកទៅកាន់អត្តពលិកមានពិការភាពរបស់កម្ពុជាឯនោះវិញ ក៏កំពុងតែសស្រាក់សស្រាំហ្វឹកហាត់ទាំងថ្ងៃ ទាំងយប់ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ផងដែរ។
ក្នុងនោះ មហាជនក៏កំពុងតែនាំគ្នាលើកទឹកចិត្តយ៉ាងផុសផុលជូនដល់អត្តពលិក មានពិការភាពទាំងអស់ ដែលកំពុងប្រឹងប្រែងយ៉ាងពេញទំហឹងសម្រាប់ប្រទេសជាតិ៕
ប្រភព៖ TVK
រូបភាព៖ សុវណ្ណរតនៈ (TVK)