មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និង មនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ថ្មីៗនេះ បានបញ្ជា់ក់ពីសកម្មភាពដាក់ថ្មបេះដូងតូចបំផុតមិនមានខ្សែ ជាមួយបច្ចេកទេសទំនើបចុងក្រោយ Micra leadless pacemaker ដោយមិនមានការវះកាត់ ជាមួយនឹងលទ្ធផលជោគជ័យ និង គ្មានផលវិបាក។
តាមរយៈមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និង មនុស្សចាស់ បានបញ្ជាក់ឱ្យបានដឹងទៀតថា ករណីខាងលើជាករណីដំបូង និង ជាលើកទី ១ នៅប្រទេសកម្ពុជាយើង ដែលក្រុមការងារ វេជ្ជបណ្ឌិតឯកទេសចង្វាក់បេះដូងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រេចបាន។
ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលជំងឺបេះដូង និង មនុស្សចាស់ ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារវេជ្ជបណ្ឌិតចង្វាក់បេះដូងអាមេរិក Jeremiah Hope ដែលតែងតែចូលរួមសហការការងារលើផ្នែកចង្វាក់បេះដូង៕