ឡូយ! កីឡាការិនីបា-ញ់កាំ./ភ្លើងដ៏ល្បីនៅកូរ៉េ ប្រឡូកចូលសម្ដែងរឿងលើកដំបូង ក្នុងតំណែងជាតួឃា-.តក
ក្រោយផ្ទុះផ្អើលប្រជាប្រិយភាពខ្លាំង និង ក្លាយជាកីឡាការិនីដ៏លេចធ្លោបំផុតអំឡុងពេលប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ ២០២៤ នេះ កីឡាការិនីបាញ់កាំភ្លើងរបស់កូរ៉េខាងត្បូង Kim Ye Ji បច្ចុប្បន្នកាន់តែមមាញឹកខ្លាំងទៅលើការងារក្រៅអាជីពរបស់នាង ដោយខាងក្រុមហ៊ុនជាច្រើនបានហៅនាងឱ្យថតផ្សព្វផ្សាយ អញ្ជើញឱ្យចូលរួមកម្មវិធីទូរទស្សន៍ ហើយឥលូវនេះទៀតនាងថែមទាំងមានឱកាសឈានជើងចូលវិស័យកុនជាលើកដំបូងផងដែរ។
តាមភ្នាក់ងារគ្រប់គ្រងរបស់នាង PLFIL បានទម្លាយឱ្យដឹងថា កីឡាការិនី Kim Ye Ji ត្រូវបានជ្រើសរើសឱ្យសម្ដែងជាតួអង្គឃាតក អមជាមួយតារាល្បីរបស់ឥណ្ឌា Anushka Sen ក្នុងខ្សែភាពយន្តភាគខ្លីមួយចំណងជើងថា «Crush»។
ជាមួយការវិវឌ្ឍន៍ខ្លួនចូលវិស័យសម្ដែងលើកដំបូងនេះដែរ CEO ភ្នាក់ងារ PLFIL បានឱ្យដឹងថាKim Ye Ji គឺមានអារម្មណ៍ភ័យផងអរផង។ លោកបានរៀបរាប់ថា៖ «Kim Ye Ji គឺរំភើបផងភ័យផងចំពោះការសម្ដែងជាលើកដំបូងក្នុងតំណែងជាតួអង្គឃាតកប្រចាំភាពយន្តនេះ។ នៅពេលណាដែលរឿងចាក់ផ្សាយជាផ្លូវការ នោះវានឹងក្លាយជាកាដូដ៏ធំធេងមួយសម្រាប់អ្នកគាំទ្ររបស់នាងទូទាំងពិភពលោក»៕
ប្រភព៖ Koreaboo