ដល់-ក! ចេញញ៉ាំស្តេកលើកដំបូង កំពុងទំពាឆ្ងាញ់ផងស្រាប់តែឃើញក្អែបរស់រវើកបង្កប់ជាមួយបន្លែ
មានឃ្លីបវីដេអូមួយ កំពុងតែត្រូវបានមហាជននាំគ្នាចែកចាយនៅតាមបណ្តាញសង្គមក្នុងប្រទេសថៃដោយក្តីហួសចិត្ត ដោយមាននារីម្នាក់បាននាំមិត្តទៅញ៉ាំស្តេកលើកដំបូង ស្រាប់តែមិត្តប៉ះចំចានពិសេសមានថែមសត្វក្អែបឱ្យមួយក្បាលនៅរស់រវើកក្នុងចាន។
តាមរយៈឃ្លីបវីដេអូបានឱ្យឃើញថា មានស្រ្តីម្នាក់កំពុងតែទំពាអាហារនៅនឹងមាត់នៅឡើយ ហើយអ្វីដែលហួសចិត្តនោះ គឺនៅក្នុងចានស្តេករបស់នាងមានក្អែបមួយកំពុងតែនៅរស់រវើកគួរឱ្យខ្លាចតែម្តង។ បើតាមម្ចាស់វីដេអូបានឱ្យដឹងបែបលេងសើចថា ខ្លួនបាននាំមិត្តមកញ៉ាំស្តេកលើកដំបូង ហើយក៏បានប៉ះចំចានពិសេសមានថែមប្រូតេអ៊ីនឱ្យទៀត តែជាសំណាងល្អខាងហាងក៏បានទទួលខុសត្រូវមិនឱ្យខកចិត្តឡើយ។
យ៉ាងណាមិញ ក្រោយពីឃើញឃ្លីបវីដេអូនេះហើយ មហាជនជាច្រើនបាននាំគ្នាចូលទៅខមមិនលេងដោយការលេងសើច ប៉ុន្តែក៏មហាជនមួយចំនួនបានរិះគន់ទៅកាន់ខាងហាងដូចគ្នា៕