ញាក់ណាស់! តារាចម្រៀង Doja Cat តុបតែងខ្លួនឈ្នះដាច់គេ នៅកម្មវិធី Paris Fashion Week
កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀងស្រីល្បី Doja Cat បានទាក់ភ្នែកមហាជន ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនក្នុងកម្មវិធី Paris Fashion Week ក្រោយពីរូបនាង បានបង្ហាញវត្តមានជាមួយស្ទីលលេងខ្លួនប្លែកពីតារាៗដទៃៗដែលចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។
ម្ចាស់បទ «Get Into It» រូបនេះ បានធ្វើដំណើរទៅដល់កម្មវិធីបង្ហាញម៉ូដ Monot Womenswear Spring/Summer 2023 នាទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយឈុតខ្មៅវាលខ្លួនយ៉ាងសិចស៊ី អមជាមួយនឹងស្រោមដៃខ្មៅវែងដូចគ្នា។
ដោយឡែក អ្វីដែលទាក់ភ្នែកមហាជន និង អ្នកគាំទ្របំផុតនោះ គឺការផាត់មុខមាត់ដ៏ចម្លែករបស់នាង ដោយ Doja Cat បានគូរមុខទាំងមូលជាមួយពណ៌ស និង ពណ៌ខៀវ ប្រៀបបីដូចជាមុខមាត់ពពួក Alien ប្លែកភ្នែកជាទីបំផុត៕