រៀនតាមក្បាច់ មហាសេដ្ឋីពិភពលោក Bill Gates រឿងបើចង់ជោគជ័យ មិនគួរមើលរំលងមិត្តភក្តិទេ
Bill Gates គឺជាមហាសេដ្ឋីលំដាប់ទី ២ នៅលើពិភពលោក ដោយការជោគជ័យរបស់គាត់កើតឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីភរិយា និង មិត្តភក្តិជាច្រើនរបស់លោក ។ ក្នុងចំណោមនោះក៏មានលោក Paul Allen ដែលអ្នកទាំងពីរបានចាប់ផ្តើមបង្កើត Microsoft ជាមួយគ្នា ។ មួយវិញទៀត Warren Buffett ហើយនឹង Gates ត្រូវបានស្គាល់ថាជាមិត្តជិតស្និត ហើយ Gates បានផ្តល់នូវជោគជ័យជាច្រើនសម្រាប់មហាសេដ្ឋីទីបីលើពិភពលោក Warren Buffett នេះ ។
មួយក្នុងចំណោមដំបូន្មានធំបំផុតចំនួនពីរ ដែល Bill Gates បានផ្តល់នៅកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ ត្រូវមានក្តីស្រមៃខ្ពស់ ហើយមានអ្នកគាំទ្រនៅជិតខ្លួន ។ គាត់តែងតែជាមនុស្សម្នាក់ដែលធ្វើការស្រមើលស្រមៃ ហើយផ្លាស់ប្តូរការស្រមៃនោះទៅជាការពិត ។ គាត់បានចាប់ផ្តើមជាមួយ Microsoft បន្ទាប់មក Gates Foundation ដែលវាគឺជា ក្រុមហ៊ុនធំជាងគេនៅលើពិភពលោក ។
វាពិតជាមានសារសំខាន់ណាស់ក្នុងការហ៊ុមព័ទ្ធខ្លួនអ្នកទៅដោយមនុស្សដែលត្រឹមត្រូវ ។ អ្នកត្រូវដាក់ខ្លួនអ្នកនៅក្នុងចំណោមមនុស្សដែល ជួយជំរុញអ្នកឱ្យធ្វើការព្យាយាមដោយមិនងាយបោះបង់បើទោះបីជាមានបញ្ហាអ្វីក៏ដោយ ។ មនុស្សខ្លះគឺជាទ្រព្យ ដោយមិនត្រឹមតែលូតលាស់ជាមួយគំនិត និង ជីវិតដោយវិជ្ជាជីវៈប៉ុណ្ណោះទេ ពួកគេក៏ជួយឱ្យអ្នកលូតលាស់រីកចម្រើនជាមួយពួកគេផងដែរ ។ នេះក៏ជាមូលហេតុមួយដែរក្នុងការដែលអ្នកត្រូវផ្លាស់ប្តូរមិត្តជារឿយៗ ប្រសិនបើពួកគេមិននិយាយអំពីការរកស៊ីរកទ្រព្យសម្បត្តិ និង ឱកាសថ្មីជាដើម ។ ជាឧទាហរណ៍ Bill Gates ចាប់ផ្តើម Microsoft ជាមួយមិត្តជិតស្និតរបស់គាត់ Paul, Larry ក៏ចាប់ផ្តើម Google ជាមួយមិត្តជិតស្និតរបស់គាត់ Sergey, Jack Ma ចាប់ផ្តើម Alibaba ជាមួយមិត្ត ១៦ នាក់ ក៏ដូចជា Mark Zuckerberg បានបង្កើតហ្វេសប៊ុកជាមួយមិត្តរបស់គេដូចគ្នា ៕
ប្រភព៖ being GURU