ថៃច្នៃកញ្ចក់មួយផ្ទាំង ឆ្លុះឃើញរូបរាងដើមប្រាសាទ ដែលបែកបាក់ ៩០០ឆ្នាំមុន
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការកោតសរសើរលើគំនិតច្នៃប្រឌិតរបស់ថៃ ដែលយកកញ្ចក់មកគូជារូបរាងប្រាសាទបុរាណមួយ ដើម្បីអាចឆ្លុះឃើញរូបរាងដើមប្រាសាទបុរាណបែកបាក់ទៅ មានអាយុកាលរាប់រយឆ្នាំ ។ គ្រប់គ្នាបានចាត់ទុកថានេះជាគំនិតច្នៃប្រឌិតថ្មីគួរឱ្យកោតសរសើរ ដែលអាចឱ្យភ្ញៀវទេសចរអាចឃើញរូបរាងពិតរបស់ប្រាសាទកាលពីមិនទាន់បែកបាក់ ។
តាមរយៈទំព័រហ្វេសប៊ុកផេក Amazing World បានបង្ហោះរូបប៉ុន្មានសន្លឹកហើយសរសេរថា ៖ “Amazing! ThaiI dea When you walk through this clear glass You look at the stupa that is broken and You will find the original shape of the stupa 900 years. Wat Chedi luang Chiang Mai” ដែលមានន័យជាភាសាខ្មែរថា ៖ គំនិតដ៏អស្ចារ្យរបស់ថៃ ! នៅពេលអ្នកដើរកាត់កញ្ចក់ថ្លានេះ ហើយអ្នក ក្រឡេកមើលប្រាសាទដែលបែកបាក់ នោះអ្នកនឹងឃើញរូបរាងដើមនៃប្រាសាទកាលពី៩០០ ឆ្នាំ ដែលស្ថិតនៅវត្ត Chedi luang ខេត្តឈៀងម៉ៃ ។
លោក Burin Tharavichitkun គឺជាអ្នកដែលបង្កើតនេះឡើងហើយលោកបានបញ្ជាក់ថា កញ្ចក់ដែលអាចឆ្លុះមើលឃើញនោះមានទំហំ ១ ម៉ែត្រ ២ តឹក តែពេលយើងមើលត្រូវជ្រុងវា យើងនឹងឃើញរូបរាងរបស់ប្រាសាទ ។ ប្រាសាទបន្ទាប់ទៀតលោកនឹងធ្វើកញ្ចក់ដែលមានទំហំ ២ ម៉ែត្រ ៕