យោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNN បានបង្ហាញនូវកន្លែងលម្ហែកាយ ដែលមានលក្ខណៈល្អបំផុតចំនួន ១៦ កន្លែងនៅលើពិភពលោក ដែលពិសេសសម្រាប់កាត់បន្ថយទុក្ខកង្វល់ផ្សេងៗ ក្នុងនោះក៏មានប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ប្រទេសកម្ពុជាយើងផងដែរ។ តំបន់ទាំងអស់នោះរួមមាន៖
១. Seven Sisters, ឆ្នេរ Sussex ភាគខាងកើត ស្ថិតនៅប្រទេសអង់គ្លេស៖ មានជួរភ្នំមានលក្ខណៈជាទឹករលកនៅជាប់មាត់សមុទ្រ គួបផ្សំជាមួយរុក្ខជាតិបៃតងដុះអមសងខាងផ្លូវ គួរជាទីទាក់ទាញ ។
២. ហាត់យូហ្គានៅ Ubud, បាលី ប្រទេសឥណ្ឌូនេស៊ី៖ ជាកន្លែងដែលមានភាពស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ មិនសូវអ៊ូរអរដូចតំបន់មួយចំនួននៅក្នុងប្រទេសនេះ ។ វាមិនត្រឹមតែជាការទៅហាត់យូហ្គា ប៉ុន្តែអ្នកពិតជាភ្ញាក់ផ្អើលនៅពេលទៅដល់ ។
៣. Sidi Chamharouch ប្រទេសម៉ូរូកូ៖ ប្រហែលជាពាក់កណ្តាលផ្លូវពីស្ថានីយ៍រថភ្លើង និង ភូមិអ្នកស្រុក មានខ្ទមរំលេចដោយពណ៌នៅជើងភ្នំ Toubkal ដែលបានបង្កើតជាទេសភាពមួយផងដែរ។
៤. Ise Jingu ប្រទេសជប៉ុន៖ ទីនេះបង្កើតឡើងដោយមាន កន្លែងបួងសួងរហូតទៅដល់ ១២៥ កន្លែង ដែលត្រូវបានគេហៅថាជា ព្រលឹងនៃប្រទេសជប៉ុន ។
៥. Saruni Samburu ជុំរំសាហ្វើរី នៃប្រទេសកេនយ៉ា៖ យើងអាចសម្រាកនៅក្នុងផ្ទះដែលមានអាងទឹកនៅខាងក្រៅ ជាមួយការគយគន់ទេសភាព ភ្នំកេនយ៉ា ថ្មតូចៗជាមួយរុក្ខជាតិតូចៗ យ៉ាងល្វឹងល្វើយ ។
៦. សួន Stanley, ទីក្រុងវ៉ានឃូវឺរ ប្រទេសកាណាដា៖ នៅខាងក្នុងទេសភាពដ៏ពិសិដ្ឋ ដែលលំអដោយឆ្នេរសមុទ្រ ជាមួយភ្នំ នឹងទេសភាពធម្មជាតិ ដែលបង្កើតបានជាសិល្បៈដ៏អស្ចារ្យ ។
៧. Cape Elizabeth, Maine អាត្លង់តិច៖ ជាឆ្នេរមួយដែលល្អបំផុតសម្រាប់ការបន្ធូរអារម្មណ៍នៅរដូវក្តៅ ។ មានបង្គងស្រស់ៗដាក់បម្រើនៅលើតុឈើ ដាក់ហៀបជាប់នៅលើទឹកសមុទ្រ ដែលល្បីបំផុតនៅទីនេះ ។
៨. Mendoza ប្រទេសអាហ្សង់ទីន៖ ល្អបំផុតសម្រាប់ការកម្សាន្តនៅក្នុងខែមេសា ដែលមានខ្យល់អាកាសបរិសុទ្ធបំផុត ញាំងឱ្យអារម្មណ៍ស្រស់ស្រាយ បំភ្លេចអស់កង្វល់ ។
៩. Nayara Springs កូស្តារីកា៖ ជារីសតទំនើបមួយដែលអមដោយព្រៃទឹកភ្លៀង ត្រសុំត្រសាលហើយខៀវស្រងាត់ និង មានកន្លែងបន្ធូរអារម្មណ៍បែបស្ងៀមស្ងាត់ជាច្រើន ។
១០. Provence ប្រទេសបារាំង៖ ជាកន្លែងដែលលំអដោយអាគារបែបសិល្បៈ នៅសងខាងផ្លូវតូចល្មម ហើយដាច់់ឆ្ងាយពីទីក្រុងដែលមានភាពអ៊ូអរផងដែរ ។
១១. សណ្ឋាគាក្នុងដីព្រៃ នៃប្រទេសហ្វាងឡង់៖ ជាភូមិតូចមួយឈ្មោះ Nellim មានចម្ងាយ២៦០គីឡូម៉ែត្រពីទីក្រុង គឺជាសណ្ឋាគានៅក្នុងព្រៃដែលមានទេសភាព ខ្យល់អាកាសបរិសុទ្ធបំផុត សម្រាប់គ្រួសារ ។
១២. ខេត្តសៀមរាប ប្រទេសកម្ពុជា៖ ជាឋានសួគ៌ដ៏អស្ចារ្យ ជាមួយប្រាង្គប្រាសាទដែលមានក្បូក្បាច់រចនាយ៉ាងល្អឯក បង្កើតបានជាទេសភាពបែបស្ងប់ស្ងាត់ កំចាត់អស់នៅភាពទុក្ខព្រួយក្នុងអារម្មណ៍របស់ភ្ញៀវទេសចរ ។
១៣. Hoi An ប្រទេសវៀតណាម៖ តំបន់បុរាណមួយនេះត្រូវបានការពារដោយអង្គការយូនីស្កូ ដោយសារតែភាពល្អឥតខ្ជោះនៃទេសភាពធម្មជាតិជា បូករួមជាមួយដងទន្លេយ៉ាងរស់រវើក ។
១៤. Zermatt ប្រទេសស្វីស៖ ល្បីល្បាញបំផុតនៅរដូវរងាជាមួយល្បែងលើទឹកកកជាច្រើនប្រភេទ ក្រៅពីនោះនៅមានទេសភាពផ្ទះប្រជាជន តម្រៀបគ្នានៅក្រោមជើងភ្នំយ៉ាងពិសេស ។
១៥. ឆ្នេរសមុទ្រ Wategos ប្រទេសអូស្រ្តាលី៖ ជាឆ្នេរខ្សាច់ពណ៌ស ដ៏ស្រស់ស្អាត ដែលមានភាពស្ងប់ស្ងាត់ជាងគេងាយស្រួលសម្រាប់ការហែលទឹក និងលេងស្គីរលក ។
១៦. អាកាសចរណ៍ Etihad៖ ការទទួលបានបទពិសោធន៍ដីពិសេសពីបន្ទប់គេងផ្ទាល់ខ្លួននៅលើអាកាសដំបូងគេបំផុត ។
ប្រភព៖ CNN