ព្រឺសម្បុរ!រឿងហេតុដ៏ចៃដន្យ សោកនាដកម្មបាក់អគារនៅព្រះសីហនុ និងនៅកែបជាអគារ ៧ជាន់ដូចគ្នា
សោកនាដកម្មបាក់អគារបានកើតឡើងហាក់មផ្ទួនៗគ្នានៅកម្ពុជា នៅក្នុងឆ្នាំ ២០១៩ នាថ្ងៃទី២២ ខែមិថុនា បានសម្លាប់អាយុជីវិតប្រជាជនខ្មែរស្លូតត្រង់រហូតដល់ ២៦នាក់ និងមានជនរងគ្រោះផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែកនៅដើមឆ្នាំ ២០២០ ត្រូវនឹងថ្ងៃទី ០៣ មករា ២០២០ មានហេតុការណ៍ដ៏រន្ធត់មួយទៀត គឺបាក់អគារសង្កត់កម្មករខ្មែរដែលការសន្និដ្ឋានដំបូងមានជនរងគ្រោះប្រមាណជាង ៤០នាក់ ។
សោកនាដកម្មបាក់អគារនៅព្រះសីហនុ៖
អ្វីដែលធ្វើឱ្យមហាជនមានការរន្ធត់ចិត្តនោះ គឺសោកនាដកម្មទាំងពីរលើកនេះ សុទ្ធតែជាសំណងអគារ ៧ជាន់ដូចគ្នា ។ នេះជារឿងហេតុដ៏ចៃដន្យបំផុតដែលអគារបាក់សង្កត់សុទ្ធតែកំពុងសាងសង់ និងមានកម្ពស់ ៧ជាន់ដូចគ្នា ។
ខណៈនេះមានកងកម្លាំងជាច្រើននាក់បានចុះទៅជួយសង្គ្រោះជនរងគ្រោះនៅខេត្តកែបនោះហើយ និងអាចសង្គ្រោះចេញមកក្រៅបានបណ្ដើរៗ ប៉ុន្តែមិនទាន់ដឹងថាមានអ្នកស្លាប់ និងអ្នករបួសប៉ុន្មាននាក់នៅឡើយទេគិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ០៣ ខែមករា ២០២០ ៕
សោកនាដកម្មបាក់អគារនៅខេត្តកែប៖