ប្ដីប្រពន្ធនេះហើយ ជាម្ចាស់សំណង់អគារ ៧ជាន់ បាក់សង្កត់ផ្ដាច់យកជីវិតមនុស្សជាច្រើននាក់
តាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាក់អគារ ៧ជាន់នៅខេត្ត កែប បានស្គាល់អត្តសញ្ញាណម្ចាស់សំណង់ហើយ ក្នុងនោះមានឈ្មោះ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ដោយឡែកបើតាមការបង្ហោះនៅលើផេករបស់លោក ផែង វណ្ណៈ បានបញ្ជាក់ព័ត៌មានមួយចំនួនពីអគារនេះដូចខាងក្រោម៖
– សំណើចុះថ្ងៃ ០៦-៣-២០១៩ ។
– មកដល់ច្រកចេញចូលសាលាខេត្ត លេខ ១៧៩/១៩ ចុះថ្ងៃ ១៦-៧-២០១៩ ។
– មន្ទីរ ដនសស ខេត្តកែប លេខ ០០៩ ដនសស/ក.សុដី ចុះថ្ងៃ ០៣-៧-២០១៩ ។
– ខេត្តសម្រេច លេខ ៤២៧/១៩ បជ ចុះថ្ងៃ ០២-៨-២០១៩ ។
– បើកការដ្ឋាន ០២៣/ដនសស-ខក ចុះថ្ងៃ២០-៨-២០១៩ ។
– ថ្ងៃទី ៥-១២-២០១៩ មន្ទីរបានចុះពិនិត្យ បានសន្និដ្ឋានថា សំណង់សង់ខុសពីលិខិតអនុញ្ញាត ។
– សំណង់នេះ ក្រោម៣០០០ម៉ែត្រការ៉េរដ្ឋបាលខេត្តកែប សំរេចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ព័ត៌មានបឋមរហូតមកដល់ពេលនេះជនរងគ្រោះកប់ក្រោមគំនរអគារនោះ ត្រូវក្រុមជួយសង្គ្រោះបានរកឃើញ១៩នាក់ហើយ ក្នុងនោះស្លាប់៤នាក់ ៕