Cute អី Cute ម្ល៉េះកូនម្ដាយ! កូនស្រីតូចកំពុងល្បីខ្លាំង ក្រោយប៉ាៗជំនាញថត ដាក់មួយវ៉ុលលើហ្វេសប៊ុក
អ្នកម៉ាក់ លោកប៉ាដែលមានកូនតូចៗ តែងថ្នាក់ថ្នម និង ស្រឡាញ់កូនស្ទើរលេបទៅហើយព្រោះតែពួកគាត់ មានសកម្មភាពគួរឱ្យខ្នាញ់ជាមួយនឹងរាងតូចច្រឡឹងនោះហើយ ។
មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថារាល់សកម្មភាពរបស់ពួកគាត់ ត្រូវបានថតទុកជាអនុស្សាវរីយ៍ ដោយម៉ាក់ៗប៉ាៗ ស្ទើរតែគ្មានចន្លោះ ។ ហើយកាន់តែពិសេសជាងនេះទៀតនោះ ការតុបតែងខ្លួនបែបខ្ជូតៗ ក៏មិនចាញ់មនុស្សធំប៉ុន្មានដែរ ។
ជាក់ស្តែង គណនីហ្វេសប៊ុកឈ្មោះ Phorn Phorn Jee បានបង្ហោះនូវរូបថតក្មេងស្រីដ៏គួរឱ្យស្រឡាញ់ ដែលត្រូវជាកូនរបស់លោក នៅក្នុងពិធីមង្គលការមួយ បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមមួយនេះជាខ្លាំង ។
នៅក្នុងរូបភាពជាច្រើនសន្លឹកនោះ បានបង្ហាញពីសកម្មភាពយ៉ាងក្រមិចក្រមើមរបស់ក្មេងស្រីរូបនោះជាមួយរ៉ូបរាត្រីពណ៌បៃតងចាស់ និង សម្លៀកបែបប្រពៃណីខ្មែរ ពណ៌លឿងទុំ ព្រមជាមួយការតុបតែងខ្លួនគួរឱ្យស្រឡាញ់ជាទីបំផុត ៕
តោះមកមើលរូបភាពខ្ជូតៗរបស់អូនទាំងអស់គ្នា៖