ប្រាប់តៗគ្នា នៅពេទ្យជ័យជំនះ គ្រូពេទ្យពីកាណាដាបើកព្យាបាល,វះកាត់ជម្ងឺត្រចៀក ច្រមុះ បំពង់ក អត់យកលុយមួយរៀលទេ!
សូមបងប្អូនដែលរស់នៅក្នុង ខេត្តកណតាល និង បណ្តាខេត្ត ដែលនៅជុំវិញនោះឱ្យបានដឹងគ្រប់គ្នាផងថា ចាប់ពី ថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៧ ខេមករា ឆ្នាំ ២០២០ ខាងមុខនេះ ក្រុមគ្រូជំនាញពីប្រទេសកាណាដា នឹងមានកម្មវិធីពិនិត្យ ព្យាបាល និង វះកាត់ជម្ងឺត្រចៀក ច្រមុះ និង បំពង់ក វាស់កំរិតនៃស្តាប់របស់ត្រចៀក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុង(តាខ្មៅ) ដោយឥតគិតថ្លៃ ។
តាមការជួនដំណឹងរបស់អង្គការ Impact Cambodia អង្គការរបស់ខ្លួន នឹងមានកម្មវិធីពិនិត្យ ព្យាបាល និង វះកាត់ជម្ងឺត្រចៀក ច្រមុះ និង បំពង់ក វាស់កំរិតនៃស្តាប់របស់ត្រចៀក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ (ក្រុងតាខ្មៅ) ដោយឥតគិតថ្លៃដោយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា។
អាស្រ័យដូចតាមការជូនដំណឹងនេះបងប្អូនសូមជួយផ្សព្វផ្សាយបន្តដើម្បីជាដំណឹងដល់ប្រជាពលរដ្ឋគ្រប់រូបសម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកលេខ ០២៤ ៩៨៥ ២៥៣ /០៧០ ៧៤៣ ៧០៦ សូមអរគុណ ៕