កូនកូឡាឱបម្ដាយមិនលែងក្នុងមន្ទីរពេទ្យ ក្រោយម្ដាយយកជីវិតប្ដូរការពារកូន ពីភ្លើងឆេះព្រៃអូស្ត្រាលី
សត្វខ្លាឃ្មុំកូឡា ត្រូវជាម្ដាយ និងកូនត្រូវបានក្រុមសង្គ្រោះយកចេញពីសោកនាដកម្មភ្លើងឆេះព្រៃនៅអូស្ត្រាលី ។ បច្ចុប្បន្ន Lizzie និង Phantom កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យសត្វនៃប្រទេសអូស្ត្រាលី ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាសែនរំជួលចិត្តនោះ Phantom បានព្យាយាមរុលទៅក្បែរម្ដាយរបស់វា យកដៃទាំងពីរឱបម្ដាយ ហាក់បីដូចជាបង្ហាញថាសូមឱ្យម្ដាយបានសម្រាកឱ្យបានស្រួលខ្លួន ។ ក្រុមគ្រូពេទ្យឃើញទិដ្ឋភាពនេះ បានបង្ហាញនូវអារម្មណ៍ខ្លោចចិត្តហើយសូមបន់ស្រន់ឱ្យ Lizzie ឆាប់ជាសះស្បើយផង ។
រូបភាពពោរពេញទៅដោយអត្ថន័យនេះ បានបង្ហាញឱ្យឃើញថា ស្នេហារវាងម្តាយ និងកូនគឺជាអំណាចខ្លាំងបំផុតនៅលើផែនដី ។ Lizzie ក្នុងនាមជាម្ដាយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងចំពោះកូនៗរបស់ពួកគេ ដូចគ្នានឹងមនុស្សដែរ មានតែក្ដីស្រឡាញ់របស់ម៉ែ ជាក្ដីស្រឡាញ់មួយគ្មានថ្ងៃប្រួលប្រែ ៕