ល្អម្ល៉េះហ្នរ! នាយករដ្ឋមន្ត្រីវ័យក្មេងហ្វាំងឡង់ ចង់កាត់ម៉ោងការងារពលរដ្ឋខ្លួន ចង់ឱ្យមានពេលជុំគ្រួសារ
នាយករដ្ឋមន្រី្តស្រ្តីវ័យក្មេងទី១ របស់ប្រទេសហ្វាំងឡង់ ដែលទើបតែឡើងកាន់អំណាចថ្មីៗកាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ បានលើកឡើងនូវគម្រោងថ្មីក្នុងការបន្ថយម៉ោងធ្វើការនៅក្នុងប្រទេសមកត្រឹម៤ថ្ងៃក្នុង មួយសប្តាហ៍ និង ៦ម៉ោងក្នុងមួយថ្ងៃ ។
អ្នកស្រី Sanna Marin វ័យ៣៤ឆ្នាំ ដែលជាស្រី្តវ័យក្មេងទី២ កាន់ដំណែងជាប្រមុខរដ្ឋាភិបាល នៅលើពិភពលោកមួយរូបដែរនោះ បានលើកឡើងនូវគម្រោងបែបនេះព្រោះចង់ឱ្យអ្នកធ្វើការទាំងអស់បានចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន ។
អ្នកស្រីបានមានប្រសាសន៍ថា៖ “ខ្ញុំជឿថាមនុស្សទាំងអស់គួរតែចំណាយពេលបន្ថែមជាមួយគ្រួសារ មនុស្សជាទីស្រឡាញ់ និង រឿងផ្សេងទៀតក្នុងជីវិត ក៏ដូចជាវប្បធម៌ផងដែរ ហើយនេះគួរតែជាជំហានបន្ទាប់របស់យើងក្នុងជិវិតការងារ” ។
លើសពីនេះទៅទៀតអ្នកស្រី Sanna Marin ក៏បានបន្ថែមថា៖ “វាពិតជាមានសារសំខាន់ណាស់ក្នុងការអនុញ្ញាតឱ្យប្រជាជនហ្វាំងឡង់ធ្វើការតិចជាងមុន ។ វាមិនមែនជាសំណួរនៃការគ្រប់គ្រងបែបស្រ្តីនិយម ប៉ុន្តែវាគឺជាការជួយដល់ពួកគេ ក៏ដូចជា ធ្វើតាមសន្យានៃការបោះឆ្នោតដែរ” ។
សូមបញ្ជាក់ថាគំរោងនេះមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋមន្រ្តីក្រសួងអប់រំរបស់ប្រទេសមួយនេះ ព្រមទាំងជាឧទាហរណ៍ស្រាប់ ប្រទេសស៊ុយ អែត ដែលនៅជិតខាងហ្វាំងឡង់ បានចាប់ផ្តើមការធ្វើការងារ៦ថ្ងៃក្នុងមួយសប្តាហ៍តាំងពីឆ្នាំ ២០១៥ ដែលធ្វើឱ្យប្រជាជនកាន់តែមានសុភមង្គលជាងមុន មានជាងមុន ព្រមទាំងសម្រេចលទ្ធផលការងារបានច្រើនជាងមុនផងដែរ ។
ក្រៅពីនោះក្រុមហ៊ុន Microsoft ជប៉ុនក៏បានលើកតម្កើង សមភាពការងារ និង ជីវិត ដោយមានម៉ោងធ្វើការត្រឹមតែ៣ថ្ងៃនៅចុងសប្តាហ៍ ដែលជាលទ្ធផល ផលផលិតទទួលបានច្រើនជាងមុនដល់ទៅជិត ៤០ភាគរយ ៕