ជីវិតអើយ! អ្នកជិតខាងធ្វើទឹកគ្រឿង គាត់ទៅសុំឆ្អឹងត្រីពីគេ យកទៅឱ្យកូន ១០នាក់ហូបជាមួយបាយ
គ្មានអ្នកណាចង់កើតមកក្រនោះទេ តែអាចមកពីកត្តាច្រើនយ៉ាងដែលបណ្តាលឱ្យជីវិតត្រូវធ្លាក់ខ្លួនមករស់នៅក្នុងស្ថានភាពមួយដែលលំបាកលំបិន ស្ទើរតែគ្មានលុយមួយរៀលនៅក្នុងខ្លួន ។
អ្នកក្រគ្មានអ្វីទេក្រៅពីបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ជាមួយនឹងអ្នកខ្លះមានទីជំរករយីរយាក ដែលអ្នកខ្លះទៀតបានត្រឹមតែយកដីជាគ្រែ និង មេឃជាដំបូលផ្ទះប៉ុណ្ណោះ ។ ជាពិសេសពួកគេសុខចិត្តហូបអ្វីក៏បានឱ្យតែបានបន្តរស់ទៅមុខទៀត ។
ជាក់ស្តែងមានគណនីហ្វេសប៊ុកឈ្មោះ Standard Living បានបង្ហោះនូវរូបភាពជាច្រើនសន្លឹករបស់គ្រួសារមួយដែលមានជីវភាពយ៉ាប់យឺនជាទីបំផុត ដែលម្តាយកូនមានតែអំបិលបុកជាម្ហូបដ៏ពិសេសស្ទើរតែរៀងរាល់ថ្ងៃ ហើយពេលខ្លះសុខចិត្តសុំត្រឹមឆ្អឹងត្រីគេនៅសល់យកទៅឱ្យកូនៗ ប៉ុណ្ណោះ ។
គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖ “មិញនឹងខ្ញុំទប់ទឹកភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្តទៅមើលហើយក៏ខលទៅ មើលឃើញខ្ញុំក៏អួលដើមក ។ យកទៅនាំកូនហូបបាយជា១ឆ្អឹងត្រីនឹងអំបិលម្ទេស ។ ខ្ញុំក៏សម្រេចប្រាប់រឿងរកការជួយដល់គាត់ និយាយជាមួយគាត់ ហើយរំភើបឡើងយំ សូមបងប្អូនជួយគាត់ផង” ។
សូមបញ្ជាក់ថា អ៊ំស្រីខាងលើត្រូវចិញ្ចឹមកូនដល់ទៅ១០អ្នក ស្ថិតនៅក្នុងខេត្តសៀមរាប ប៉ុន្តែជីវភាពរបស់គាត់ពិតជាលំបាកខ្លាំងជាទីបំផុត ដោយកូនៗគ្មានសម្លៀកបំពាក់សមរម្យ គ្មានអាហារហូបចុកគ្រប់គ្រាន់ តែគាត់នៅតែប្រឹងបន្តរស់ស៊ីឈ្នួលដកដំឡូងគេដើម្បីចិញ្ជឹមកូនៗ ៕