ឡូយមែន! ប្រកាសលក់លេខពិសេសទើបតែបាន ២ថ្ងៃ មានអ្នកទិញយ៉ាងព្រោងព្រាត
ក្រោយពីក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការប្រកាសលក់លេខពិសេសផ្ទាល់ខ្លួនបានតែពីរថ្ងៃប៉ុណ្ណោះ គេសង្កេតឃើញមានរថយន្តទំនើបៗ មួយចំនួនបានពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួននោះយ៉ាងព្រោងព្រាត ដែលនេះសរបញ្ជាក់ឱ្យឃើញថា ប្រជាពរដ្ឋដែលមានជីវភាពធូរធារនោះ គឺពួកគាត់មិនរុញរា និង ការចំណាយ សម្រាប់ការទិញលេខពិសេសផ្ទាល់ខ្លួននោះទេ ទោះបីជាលេខពិសេសនោះ មានតម្លៃខ្ពស់យ៉ាងណាក៏ដោយ ។
រូបភាព ដែលរថយន្តទំនើបៗពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកធ្វើការបង្ហោះ និង ស៊ែរចែកចាយតៗគ្នាយ៉ាងព្រោងព្រាត ។ នៅពេលឃើញរូបភាពបែបនេះ មានអ្នកចូលទៅខំមិនថា អ្នកមាននៅក្នុងស្រុកខ្មែរយើងឥឡូវគឺមិនធម្មតានោះទេ គ្រាន់តែលេខពិសេសផ្ទាល់ខ្លួនចេញមកភ្លាម ទោះជាមានតម្លៃថ្លៃខ្ពស់យ៉ាងណា គឺពួកគាត់ទិញយកមកបំពាក់រថយន្តរបស់ពួកគាត់ភ្លាម ។
គេនៅចាំបានថា ពិធីដាក់លក់ជាផ្លូវការ នូវស្លាកលេខពិសេសផ្ទាល់ខ្លួន កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបង្ហាញឱ្យដឹងថា ស្លាក់លេខពិសេសផ្ទាល់ខ្លួននេះគឺមានតម្លៃចាប់ពី ២លានរៀលឡើងទៅ រហូតដល់ ១ ០០០លានរៀល តែសម្រាប់ការដេញថ្លៃ អាចនឹងមានតម្លៃច្រើនជាងនេះ ៕