ផ្ទះសំណាក់បុរាណអាយុជាង ១០០ ឆ្នាំនៅសៀមរាប ល្បីដល់បរទេស
ពិតជាប្លែក និង អស្ចារ្យ ថែមទៀត ដែលម្ចាស់ ផ្ទះស្នាក់នៅមួយឈ្មោះថា Bong Thom Homestay ដែលមានទីតាំងនៅស្រុកបន្ទាយស្រី ខេត្តសៀបរាប បានរៀបចំតុបតែងយ៉ាងស្រស់ស្អាត បែបធម្មជាតិ ដែលកំពុងពេញនិយម និង មានការទាក់ទាញ ភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង ។
នៅក្នុង Bong Thom Homestay មានផ្ទះបុរាណ ដែលមានអាយុជាង ១០០ ឆ្នាំ ដែលម្ចាស់រីស៊តនេះ បានទិញផ្ទះបុរាណមួយមកពីខេត្តកំពង់ធំ ហើយសម្ភារប្រើប្រាស់ស្ទើរទាំងអស់ នៅក្នុងនេះ គឺផ្ទះច្នៃចេញពីវត្ថុប្រើប្រាស់របស់ពលរដ្ឋខ្មែរក្នុងស្រុកពិតៗ ។
ផ្ទះ Bong Thom Homestay ស្នាក់នៅនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ ពេលនោះមានផ្ទះត្រឹមមួយខ្នងប៉ុណ្ណោះ ដែលអាចដាក់ភ្ញៀវបាន ២០ នាក់ ។ ផ្ទះបុរាណនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ ដែលបានទិញពីអ្នកភូមិស្ទោង ខេត្តកំពង់ធំ ។ ក្រោយមក ចេះតែពង្រីកជាបន្តបន្ទាប់ ក្នុងបំណងនៃការរៀបចំទីនេះគឺដើម្បីចូលរួមថែរក្សា ផ្សព្វផ្សាយឱ្យទេសចរបរទេសស្គាល់នូវសំណង់ផ្ទះបុរាណខ្មែរ ក៏ដូចជាសិល្បៈ និង វប្បធម៌ខ្មែរផងដែរ ។
សព្វថ្ងៃភ្ញៀវទេសចរ ដែលស្នាក់ និង ហូបអាហារនៅផ្ទះស្នាក់នៅបែបបុរាណនេះ គឺ៩០ភាគរយជាភ្ញៀវទេសចរអឺរ៉ុប ក្នុងនោះ ក៏ពេញនិយមសម្រាប់ក្រុមនិស្សិត នៅតំបន់អាស៊ី ដូចជាអូស្ដ្រាលី និង ម៉ាឡេស៊ីផងដែរ ។ បើភ្ញៀវទេសចរជាតិ និង អន្តរជាតិមានការចាប់អារម្មណ៍ ហើយចង់ទៅសម្រាកលំហែកាយ និង ចង់ទៅទស្សនាកម្សាន្ត នៅទីនោះអាចទាក់ទងមកកាន់លេខទូរស័ព្ទទាំងនេះ ៖012 520 092 / 66 911 112 / 98 695 224 ៕
(ប្រភពៈBong Thom Home stay)