អាណិតណាស់លោកអើយ អាយុ ៨០ ឆ្នាំហើយ ថែមទាំងរស់ម្នាក់ឯងទៀត
ក្រហួសនឹងថ្លែង ប្រសិនបើលោកអ្នក និង សប្បុរសជន មិនជួយដល់រូបលោកយាយនោះទេគាត់ប្រាកដជាដាច់ពោះស្លាប់ជាមិនខានឡើយ ។ នៅក្នុងខ្ទមដ៏កម្សត់របស់គាត់ សូម្បីតែអង្គរមួយកំប៉ុងក៏គ្មានផង តើឱ្យគាត់រស់ម្តេចបាន ? មានតែ សម្តេច ឯកឧត្តម លោកជំទាវ និង សប្បុរសជនទាំងអស់ទេ ដែលអាចជួយបន្តជីវិតគាត់ បានរស់បន្តទៀត ។
នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ សៀក ប៊ុនណារី បានបង្ហោះរូបភាព លោកយាយដ៏កម្សត់រូបនេះ និង សរសេររៀបរាប់ថា លោកយាយ ហ្សៃ ណប អាយុ ៨០ ឆ្នាំ គ្មានកូនគ្មានចៅមានតែម្នាក់ឯង ដេកឈឺគ្មានអីហូប បន្តិចសោះ អាណិតគាត់ណាស់ សូមបងប្អូនជួយគាត់ផង គ្រាន់បានថវិកាខ្លះទិញថ្នាំ និង គ្រឿងឧបភោគបរិភោគដើម្បីរស់បន្តទៀត ។
លោកយាយ ហ្សៃ ណប រស់នៅក្នុង ភូមិមាកប្រាំង ឃុំកំពង់ត្រាច ស្រុកទឹកឈូ ខេត្តកំពត បើ សម្តេច ឯកឧត្តម លោកជំទាវ និង សប្បុរសជន ទាំងឡាយ មានទឹកចិត្តសប្បុរសធម៌ចង់ជួយដល់គាត់ អាចទាក់ទង តាមរយៈលេខទូរស័ព្ទនេះ៖ ០១២ ៥៤០ ៤០១ /០៩៧ ៧០ ៨០ ០០៧ ៕