ស្រ្តីវ័យ ៥០ ឆ្នាំម្នាក់ ត្រូវគេសម្លាប់នៅចាក់អង្រែថ្ងៃមុន ឃាតកគឺជាម្តាយតារាចម្រៀង ពេជ្រ សូលីកា
ករណីឃាតកម្មសម្លាប់ស្រ្តីវ័យ ៥០ ឆ្នាំម្នាក់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ ពេលនេះសមត្ថកិច្ចបានវែកមុខឃាតកឃើញហើយ ដោយជនសង្ស័យជាឃាតកត្រូវបានគេបញ្ជាក់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា មានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ។ នេះបើតាមសារព័ត៌មាន Fresh News បានចុះផ្សាយ ។
ដោយឡែក នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ ដដែលនេះ កម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់ ដែលសម្លាប់ស្ត្រីវ័យ ៥០ ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសស្លាប់ជនរងគ្រោះ ។
គួរឱ្យដឹងដែរថា ស្រ្តីដែលស្លាប់នោះមានឈ្មោះ ងិន សុខលី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ 59 ផ្លូវលេខ 134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានមុខរបរចងការប្រាក់ និង លក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ ៕
រូបភាព ៖ Fresh News