អបអរសាទរ! កម្ពុជាទទួលបានជ័យលាភីរង្វាន់ចំនួន១៥ ពីវេទិកាទេសចរណ៍អាស៊ាននៅប្រទេសព្រុយនេ
នៅក្នុងវេទិការទេសចរណ៍អាស៊ានលើកទី២៣ ឆ្នាំ២០២០ នៅប្រទេស ព្រុយនេ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង គណៈប្រតិភូបានចូលរួមនៅក្នុងវេទិការនោះផងដែរ ។ នៅក្នុងវេទិការទេសចរណ៍អាស៊ាននោះ កម្ពុជាក៏បានទទួលជ័យលាភីរង្វាន់ ចំនួន ១៥ ពីវេទិកានោះ ។
ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២០ ដែលកម្ពុជាទទួលបានពីអាស៊ាននោះ រួមមាន៖ សណ្ឋាគារបៃតងអាស៊ានចំនួន០៥, ស្តង់ដាអាស៊ាន MICE ប្រភេទបន្ទប់ប្រជុំចំនួន០៥ , ទីក្រុងស្អាតអាស៊ានចំនួន០៣ និង ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន០២ ។
ហើយនៅឆ្នាំ ២០២១ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននេះផងដែរ ៕
(ប្រភព៖ក្រសួងទេសចរណ៍ )