សូមសរសើរសិស្សអនុវិទ្យាល័យព្រះបាត ក្រុងស្ទឹងត្រែង បង្កើតសួនបន្លែខ្លួនឯង
ពិតជាគួរឱ្យសរសើរ សិស្សសាលានៅអនុវិទ្យាល័យព្រះបាទ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបង្កើតសួនបន្លែ កសិកម្ម គ្មានសារធាតុគីមី ដែលក្រសួងអប់រំបានទទួលការគាំទ្រយ៉ាងពេញទំហឹង មិនតែប៉ុណ្ណោះក៏មានការទទួលការគាំទ្រយ៉ាងច្រើនពីមហាជនផងដែរ ។
លោកកែវ គឹមម៉ក់ នាយកអនុវិទ្យាល័យ ព្រះបាត សង្កាត់ព្រះបាតបានឱ្យអ្នកសារព័ត៌មានដឹងថា ដើម្បីឱ្យសិស្សមានជំនាញផ្នែកកសិកម្ម យើងត្រូវបណ្តុះផ្នត់គំនិត ចាប់ពីវ័យសិក្សាឡើងទៅ ព្រោះកម្មវិធីរបស់ក្រសួងអប់រំបានកំណត់ពេលវេលាឱ្យសិក្សាផ្នែកកសិកម្ម ក្នុងមួយសប្ដាហ៍ ចាប់ពី ២ ម៉ោង ទៅ ៥ ម៉ោង សម្រាប់សិស្សរៀនបំណិនជីវិត ។ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីសាលាសិស្សានុសិស្ស បានសស្រាក់សស្រាំ ចូលរួមក្នុងការដាំបន្លែ នៅក្នុងសាលាទាំងអស់គ្នា ។
ក្រោយពីការដាំដុះបន្លែរបស់សិស្សានុសិស្ស ទទួលបានផលយ៉ាងល្អនោះ ក៏មានការគាំទ្រ និង លើកទឹកចិត្តយ៉ាងខ្លាំងពីថ្នាក់ដឹកនាំសាលា និង មហាជនទូទៅផងដែរ ៕