អ្នកឧកញ៉ា ហ៊ុន តូ ផ្តល់សត្វមាន់ចម្លែកចំនួន ៥គូ និង ខ្លាដំបង១គូ ដល់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី
សត្វមាន់ជើងធំដ៏ចម្លែកចំនួន ៥គូ និង សត្វខ្លាដំបងមួយគូត្រូវបានអ្នកឧកញ៉ា ហ៊ុន តូ ផ្តល់ជូន ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដើម្បីចិញ្ចឹមនៅក្នុងសួនសត្វ សម្រាប់ទុកឱ្យប្រជាពលរដ្ឋទស្សនាកម្សាន្ត ព្រោះសត្វទាំងនោះសុទ្ធតែជាប្រភេទសត្វដ៏កម្រ ដែលប្រជាពលរដ្ឋទូទៅកម្របានឃើញណាស់ ។
នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាព ជាមួយការសរសេរសារថា ដូចបានសន្យាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្មួយបានសន្យាថា នឹងឱ្យមាន់ជេីងធំដ៏ចម្លែកចំនួនប្រាំគូរ និង ខ្លាដំបងមួយគូរ ពេលនេះពូបានទទួលមាន់ប្រាំគូរហេីយ ។ ឯចំណែកខ្លាកំពុងតែធ្វើទ្រុង សម្រាប់ដាក់វាឱ្យបានល្អសិន ។ ពូសុំអរគុណក្មួយខ្លាំងណាស់ ដែលកន្លងមកតែងតែបានឱ្យសត្វជាច្រើនប្រភេទ សម្រាប់យកមកឱ្យពូថែរក្សាការពារទុកឱ្យប្រជាជនយេីងបានមកចូលទស្សនា ៕