មានលុយទិញរបស់លេងឱ្យកូនច្រើន កុំគិតថាអស្ចារ្យ តែត្រូវដឹងពីរឿងទាំងនេះជាមុនសិន
ការសិក្សាដោយលោក Clair Lerner អ្នកស្រាវជ្រាវខាងផ្នែកអភិវឌ្ឍន៏កុមារបានឱ្យដឹងថា នៅពេលក្មេងងប់ងល់ជាមួយរបស់លេង និង ល្បែងផ្សេងៗ ពួកគេនឹងចាប់ផ្តើមមានសកម្មភាពតិចជាងមុន ។
លើសពីនេះទៅទៀត របស់លេងដ៏ច្រើនលើសលប់ទាំងអស់នោះអាចធ្វើឱ្យស្មារតីក្មេងចាប់ផ្តើមរវើរវាយ មិនមូល ហើយមិនមានការផ្តោតសំខាន់ចំពោះការរៀនសូត្រពីរបស់លេងណាមួយ ។
ការសិក្សារបស់សាកលវិទ្យាល័យ Oxford ទៅលើក្មេងអាយុពី ៣ ទៅ ៥ ឆ្នាំ ចំនួន ៣០០០ នាក់ បានរកឃើញថា ភាពជោគជ័យក្នុងការសិក្សារបស់កុមារត្រូវមានការចូលរួមយ៉ាងខ្លាំងពីបរិយាកាសនៅក្នុងផ្ទះ ឬ សូម្បីតែការលេងរបស់គេ គួរមានការចូលរួមពីឪពុកម្តាយ ។
កុមារដែលមានរបស់លេងតិច គ្មានសម្ភារៈអេឡិចត្រូនិច ប៉ុន្តែមានឪពុកម្តាយដែលចំណាយពេលច្រើនជាមួយ អាចធ្វើឱ្យពួកគេមានការលូតលាស់ខ្លាំង ទាំងបញ្ញា ស្មារតី ក៏ដូចជាការសិក្សា។ មានន័យថាការយកចិត្តទុកដាក់ពីឪពុកម្តាយ ពិតជាសំខាន់ជាងរបស់លេងដែលលុយអាចទិញបាន៕