ហួសនិយាយ! ឱសថស្ថានមួយកន្លែងនៅសៀមរាប ឆ្លៀតឱកាសលក់ម៉ាស់ ១ ប្រអប់ ២៥០ ដុល្លារ ដល់រិះគន់ខ្លាំងពេកថាបិទច្រឡំ
ពិតជារឿងគួរឱ្យហួសចិត្តមួយដែលឱសថស្ថានមួយកន្លែងនៅជិតផ្សារចាស់ ក្រុងសៀបរាម ក្នុងពេលអសន្នរោគកូរ៉ូណាដ៏កាចសាហាវកំពុងរាត្បាតនៅប្រទេសចិន និង បណ្តាប្រទេសមួយចំនួនទៀតនៅក្បែរខាងកម្ពុជានោះ បានឆ្លៀតឱកាសលក់កេងប្រវ័ញ្ចចង់ក្លាយជាអ្នកមានឆាប់ ដោយបានលក់ម៉ាកថ្លៃទ្វេដង ។
បើតាមការបង្ហោះចែកចាយគ្នាពីអ្នកលេងបណ្តាញសង្គមនោះបានបង្ហាញថា ឱសថស្ថាននោះបានដាក់លក់ម៉ាស់តម្លៃលើសទីផ្សារ ដែលជាធម្មតាគេលក់ ១ ប្រអប់ក្នុងតម្លៃ ២៥ ដុល្លារនោះ បែរជាដាក់លក់ដល់ទៅ ២៥០ ដុល្លារក្នុងមួយប្រអប់ ។ ចំពោះការដាក់លក់ក្នុងតម្លៃនេះ បានធ្វើឱ្យមហាជនដែលទៅទិញដល់ឱសថស្ថាននោះ មានការភ្ញាក់ផ្អើល និង លាន់មាត់ ជាមួយការសម្តែងការមិនពេញចិត្ត ចំពោះឱសថស្ថានមួយនោះដែលឆ្លៀតឱកាសលក់ថ្លៃ ។ យ៉ាងណាអ្នកអ្នកលក់បាននិយាយថា ដោយសារម៉ាស់អស់ស្តុក និង ក្រុមហ៊ុនបានឡើងថ្លៃ ទើបឱសថស្ថានគាត់ដាក់លក់ក្នុងតម្លៃថ្លៃបែបនេះ ។
ក្រោយផ្ទុះការរិះគន់ខ្លាំងពេក ពេលនេះឱសថស្ថាននោះដែលលក់ម៉ាស់ក្នុងតម្លៃថ្លៃកប់ក្តោងចង់ក្លាយជាអ្នកមាននៅក្រុងសៀមរាបនោះ បានមកស្រាយថាគាត់បិទតម្លៃច្រឡំនោះទេ ។ ទោះជាយ៉ាងណា គេមិនទាន់បានដឹងថាអ្នកលក់ក្នុងឱសថស្ថាននោះបានបិទតម្លៃដើមធម្មតាវិញហើយឬនៅនោះទេ ។ ស្របគ្នានេះដែរ មហាជនក៏សូមអំពាវនាវដល់ក្រសួងមេត្តាចាត់វិធានការចំពោះឱសថស្ថានណា ដែលមានបំណងចង់លក់កេងប្រវ័ញ្ចបែបនេះផងដែរ ៕