សាលាបឋមសិក្សាសំរោងធ្វើគំរូគេហើយ! ចែកម៉ាសឱ្យកូនសិស្សពាក់គ្រប់ៗគ្នា និងផ្សព្វផ្សាយវិធីការពារ
ស្របពេលដែលជំងឺផ្លូវដង្ហើមបង្កដោយរីវុសកូរ៉ូណាថ្មី កំពុងរីករាលដាលកាន់តែខ្លាំង និងឆកយកជីវិតមនុស្សផុយៗ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្សព្វផ្សាយពីវិធានការជាច្រើនដើម្បីឱ្យប្រជាជនខ្មែរមានការយល់ដឹងអំពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ។
ក្រឡេកមកមើលសាលាបឋមសិក្សាសំរោង លោកនាយកបានចែកម៉ាសដល់លោកគ្រូ អ្នកគ្រូ និងកូនសិស្សពាក់គ្រប់ៗគ្នាដើម្បីបង្កាការចម្លងជំងឺ ។ ក្នុងនោះដែរមិនត្រឹមតែមានការចែកម៉ាសតែប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកនាយកសាលាក៏បានធ្វើការផ្សព្វផ្សាយអំពីចំណេះដឹង និងការយល់ដឹងអំពីវិធានការការពារជំងឺឆ្លងមួយនេះផងដែរ ។
នេះគឺពិតជាគំរូដ៏ល្អមួយទៅដល់គ្រឹះស្ថានអប់រំផ្សេងៗទៀត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីការការពារជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាថ្មី ៕
រូបភាព៖ Ratanak Pisith Pisith