ជូនពរឱ្យមានក្ដីសុខ! សុភាពបុរសកំពង់ឆ្នាំង ២ នាក់រៀបការជាមួយគ្នា តាមទំនៀមទម្លាប់ប្រពៃណី
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mado Love បានបង្ហោះនូវរូបថត បុរសពីរអ្នកកំពុងសំពះចង់ដៃរៀបអាពាហ៍ពិពាហ៍នឹងគ្នា បានធ្វើឱ្យអ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមមានការងឿងឆ្ងល់ជាខ្លាំង ថាតើពួកគាត់ពិតជារៀបការនឹងគ្នាមែនឬ ។
កញ្ញាបានបង្ហោះថា៖ “រីករាយថ្ងៃពិសេសរបស់បងទាំងពីរជូនពរឲ្យបងទាំងពីរស្រឡាញ់គ្នារហូត????♥️my day” ។
យ៉ាងណាមិញបុរស ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងទាំងពីរ បានរៀបការដែលទំនងជាការរៀបការសម្រាប់កូនភ្លោះប៉ុណ្ណោះ ដែលវាជាជំនឿមួយរបស់ប្រជាជនខ្មែរយើង ។
តាមប្រពៃណីវប្បធម៌ និង ជំនឿរបស់ប្រជាជនខ្មែរយើង នៅពេលដែលប្រសូតបានកូនភ្លោះជាពិសេសភេទខុសគ្នាពួកគេតែងតែធ្វើពិធីរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេតាំងពីនៅតូច ដោយគេជឿថាអ្នកទាំងពីរគឺជាគូស្នេហ៍នាអតីតជាតិ ។
ចំណែកឯកូនភ្លោះដែលមានភេទដូចគ្នាវិញ ទាំងស្រី ទាំងប្រុស គេក៏ធ្វើពិធីដូចគ្នាសម្រាប់ពួកគេដែរ ដោយសារប្រជាជនមានជំនឿថា បើមិនរៀបចំពិធីម្នាក់ ក្នុងចំណោមពួកគេណាម្នាក់នឹងមានគ្រោះ ឬ ពួកគេនឹងរស់នៅមិនមានក្តីសុខឡើយ ៕