គួរឲ្យចាប់អារម្មណ៍ UNICEF Cambodia យកបទតាក់ទីងណឹងៗ មកក្លាយជាវិធីការពារកូវីដ ១៩ (វីដេអូ)
លោកអ្នកធ្លាប់បានស្តាប់ចម្រៀងមួយបទ ដែលមានចំណងជើងថា “តាក់ទីងណឹងណឹង” ពីមុនរួចមកហើយ ដោយបទចម្រៀងនេះបានរៀបចំដោយអង្គការយូនីសេហ្វ (UNICEF) កម្ពុជា ក្នុងការអប់រំពីការបំបៅដោះទារកក្រោមអាយុ ៦ ខែ ។
តែយ៉ាងណាមិញ បទចម្រៀងនេះបានប្តូរទំនុកច្រៀងថ្មីហើយ ដោយពីមុន “តាក់ទីងណឹងណឹង អាអូនក្នុងអង្រឹង ទារបៅដោះម៉ែ” ប៉ុន្តែពេលនេះ ស្របពេលនៃជម្ងឺកូវីដ ១៩ កំពុងរាតត្បាត អង្គការយូនីសេហ្វកម្ពុជា ក៏បានប្តូរទំនុកច្រៀងទៅជា ការអប់រំ និង ណែនាំការការពារកូវីដ ១៩ វិញ ។
អ្វីដោយគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅក្នុងវីដេអូបទចម្រៀងនេះ ក៏មានការបង្ហាញពីក្បាច់រាំ និង ការលាងសម្អាតដៃផងដែរ ។ ចង់ដឹងថា “តាទីងណឹងណឹង” ពេលកូវីដ ១៩ អត្ថន័យយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោម ៖