អ្នកជាសះស្បើយពីកូវីដ ១៩ នៅកម្ពុជាកើនដល់ ៣៤ នាក់ហើយ ខណៈ ៧៦ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល
នាព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបា ប្រកាសថាមានអ្នកជាសះស្បើយពីជំងឺ កូវីដ១៩ ថ្មីចំនួន៩ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួនកើនឡើងរហូតដល់ ៣៤នាក់ហើយមកទល់ពេលនេះ ។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ឱ្យដឹងថា ស្ថិតក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេសសរុប ១១០នាក់ មានន័យថា អ្នកបានជាសះស្បើយមានចំនួន ៣០,៩១% ហើយ ។ ចំណែកអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបានថយចុះមកត្រឹម ៧៦ នាក់ប៉ុណ្ណោះ ។
អ្នកជាសះស្បើយពីកូវីដ ១៩ ទាំង ៣៤ នាក់រួមមាន៖ ៨ នាក់នៅរាជធានីភ្នំពេញ ៨ នាក់នៅក្នុងខេត្តព្រះសីហនុ ៣ នាក់មកពីខេត្តកំពង់ចាម ៣ នាក់មកពីបាត់ដំបង ៣ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ១ នាក់នៅក្នុងខេត្តកោះកុង ២ នាក់មកពីខេត្តបន្ទាយមានជ័យ ១ នាក់នៅកំពង់ឆ្នាំង ១ នាក់នៅខេត្តព្រះវិហារ ២ នាក់នៅខេត្តសៀមរាប និង ២ នាក់នៅក្នុងខេត្តកែប ៕
សូមមើលក្នុងសេចក្តីជូនព័ត៌មានលម្អិតដែលចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា