ឥណ្ឌូនេស៊ីនឹងបើកមន្ទីរពេទ្យថ្មីមួយ សម្រាប់អ្នកផ្ទុកកូវីដ ១៩ នៅលើប្រជុំកោះស៊ូម៉ាត្រា
ប្រទេសឥណ្ឌូនេស៊ីនឹងបើកដំណើរការមន្ទីរពេទ្យថ្មីមួយសម្រាប់សង្រ្គោះអ្នកផ្ទុកវីរុសកូវីដ ១៩ នាថ្ងៃចន្ទ សប្តាហ៍ក្រោយ ដែលមានទីតាំងនៅលើកោះដែលគ្មានមនុស្សរស់នៅមួយកន្លែងមានឈ្មោះថា កោះ ហ្គាឡាង (Galang) ។
កោះហ្គាឡាងនេះ គឺជាប្រជុំកោះមួយនៃកោះស៊ូម៉ាត្រា ដែលនៅជិតភាគខាងត្បូងប្រទេសសិង្ហបុរី ដែលធ្លាប់ជាកន្លែងមួយផ្ទុកជនភៀសខ្លួននៅក្នុងសម័យសង្រ្គាមវៀតណាម ប្រមាណជា ២៥ ម៉ឺននាក់ ក្នុងអំឡុងឆ្នាំ១៩៩៦ ប៉ុន្តែបច្ចុប្បន្នគឺពុំមានមនុស្សរស់នៅនោះឡើយ ។
មន្ទីរពេទ្យព្យាបាលវីរុសកូវីដ ១៩ថ្មី លើកោះហ្គាឡាងដែលនឹងបើកដំណើរការផ្ទុកទៅដោយគ្រែពេទ្យបន្ថែមចំនួន ៣៦០ និងសម្ភារៈបច្ចេកទេសពេទ្យមួយចំនួនទៀតដែលបានបញ្ជូនទៅ ។
សូមបញ្ចាក់ដែរថា គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ប្រទេសឥណ្ឌូនេស៊ីមានករណីផ្ទុកវីរុសកូវីដ១៩ ទាំងអស់ ១៦៧៧ករណី និងមានមនុស្សចំនួន ១៥៧នាក់បានស្លាប់ ដែលជាចំនួនមួយច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ។ ចំណែកឯការបង្កើនមន្ទីរពេទ្យ និងគ្រែពេទ្យនេះផងដែរគឺដោយសារតែករណីឆ្លងកាន់តែមានការកើនឡើង ហើយការប៉ាន់ស្មានគឺនឹងមានការកើនឡើងបន្ថែម ចំណែកឯសម្ភារៈបច្ចេកទេសគឺមិនទាន់បានត្រៀមរួចរាល់ទេ ៕
ប្រភព៖ REUTERS