តាមរយៈលិខិតផ្លូវការមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ មេសា ២០២០ នេះបានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់ប្រាក់បៀវត្សរបស់ឯកឧត្តមចំនួន ៧ខែ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដែលកំពុងរីករាលដាលនេះ ។ សូមមើលនៅក្នុងលិខិតដូចខាងក្រោម៖