អនុក្រឹតកែសម្រួលថ្មី ប្រើទូរសព្ទពេលបើកបរពិន័យធ្ងន់ក ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល
តាមនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអំពីការកែសម្រួលអនុក្រឹតលេខ ៤៤ អនក្រ. បក ស្ដីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ចំពោះអ្នកប្រើប្រាស់ទូរសព្ទអំឡុងពេលបើកបរដោយគ្មានឧបករណ៍តភ្ជាប់នឹងត្រូវផាកពិន័យដូចខាងក្រោម៖
១. សម្រាប់ម៉ូតូ ៨០ ០០០ រៀល
២. រថយន្តធុនស្រាល ១២០ ០០០ រៀល
៣. រថយន្តធុនធ្ងន់ ២២៥ ០០០ រៀល
ដូច្នេះសូមបងប្អូនកុំប្រើទូរសព្ទក្នុងពេលបើកបរ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តិល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងត្រូវផាកពិន័យទៅតាមច្បាប់ដែលបានចែងជាធរមាន ៕