សម្តេច ហ៊ុន សែន អំពាវនាវឱ្យបងប្អូននៅក្រៅប្រទេសកុំទាន់អាលវិលចូលស្រុកថ្ងៃចូលឆ្នាំ ដើម្បីកាត់បន្ថយហានីភ័យឆ្លង
នាព្រឹកថ្ងៃអង្គារ ទី ០៧ ខែមេសា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះដែរ សម្តេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងចំណាកស្រុកនៅតាបណ្តាប្រទេសនានា និង បងប្អូនខ្មែរដែលនៅឯនាយសមុទ្រនោះ សូមកុំទាន់អាលវិលមកកាន់កម្ពុជាក្នុងកាលៈទេសៈនេះ ដើម្បីបង្ការ និង កាត់បន្ថយហានីភ័យនៃការឆ្លងមេរោគកូវីដ ១៩ ដោយបន្តស្នាក់នៅតាមទីកន្លែងដែលខ្លួនកំពុងរស់នៅសព្វថ្ងៃ ។
សម្តេចបានមានប្រសាសន៍ទៀតថា សូមនៅទីនោះសិន បើទោះជាអាចវិលមកស្រុកកំណើតវិញក៏ដោយក៏ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈ ១៤ ថ្ងៃដែរ ដើម្បីធានាបានសុវត្ថិភាពថាមិនមានឆ្លង ៕