រាជរដ្ឋាភិបាល សំណូមពរប្រជាពលរដ្ឋកាត់បន្ថយការទៅលេងស្រុកកំណើត ឬរមណីយដ្ឋាននានា ដើម្បីបង្ការការឆ្លងវីរុសកូវីដ ១៩
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស កាត់បន្ថយការធ្វើដំណើរទៅលេងស្រុកកំណើត ឬរមណីដ្ឋាននានា ដើម្បីចូលរួមបង្ការការឆ្លងវីរុសកូវីដ ១៩ ពីគ្នាទៅវិញទៅមក ខណៈពិធីបុណ្យចូលឆ្នាំខ្មែរ សម្ដេចបានប្រកាសឱ្យផ្អាក នឹងឱ្យស្ថាប័នទាំងរដ្ឋ និង ឯកជនធ្វើការធម្មតា ៕