សម្ដេចតេជោ អំពាវនាវជាថ្មីឱ្យម្ចាស់បុរី ម្ចាស់ផ្ទះជួល ម្ចាស់ដីធ្លី មានការយោគយល់ ក្នុងកាលៈទេសៈកូវីដ ១៩
នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវនៅក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាពថា សូមឱ្យវិស័យឯកជនដូចជា ម្ចាស់បុរី (ក្នុងករណីមានបង់រំលោះ) ម្ចាស់ផ្ទះជួល ម្ចាស់ដីធ្លី (ក្នុងករណីមានបង់រំលោះ) ជាដើម សូមឱ្យមានការយោគយល់គ្នាឱ្យបានខ្ពស់រវាងឯកជនដូចគ្នា កុំឱ្យមានការរឹមអូសណាមួយក្នុងករណីគ្មានប្រាក់បង់ទាន់ពេលពេលា ក្នុងកាលៈទេសៈវីរុសកូវីដ ១៩ កំពុងរាតត្បាត ៕