កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានទាំង១០ប្រទេស ត្រូវសម្រួលមកធ្វើតាមវីដេអូអនឡាញវិញ
ខណៈពេលដែលវីរុសកូវីដ១៩ កំពុងតែឆ្លងរីករាលដាលនិងបង្កហានីភ័យដល់បណ្តាប្រទេសនានាលើពិភពលោក វាក៏បានផ្តល់នូវគុណវិបត្តិដល់សេដ្ឋកិច្ច សង្គម ក៏ដូចជាការផ្អាកនូវសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនផង ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំនៅលើពិភពលោក រួមទាំងអង្គការសុខភាពពិភពលោក និង ស្ថាប័ននានាក៏កំពុងតែពួតដៃគ្នាយ៉ាងជិតស្និតក្នុងការចាត់វិធានការការពារ ក៏ដូចជាទប់ស្កាត់នូវការរីករាលដាលវីរុសកូវីដ១៩ បន្ថែមទៀត ។
ជាមួយគ្នានោះដែរ នាព្រឹកថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀតចំំនួន១០ប្រទេស ដើម្បីពិភាក្សាស្តីពីបញ្ហាកូវីដ ១៩ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកនេះគឺត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ឬហៅថា Video Conference ដែលរដ្ឋមន្ត្រីពីបណ្តាប្រទេសទាំង១០ ប្រើប្រាសកាមេរ៉ាផ្ទាល់នៅក្នុងបន្ទប់ប្រជុំពីប្រទេសរបស់ខ្លួន ដើម្បីធ្វើការទំនាក់ទំនងគ្នាតាមបច្ចេកវិទ្យាថ្មី ក៏ដូចជាកំឡុងពេលដែលស្ថានការណ៍តម្រូវបែបនេះ ៕
ប្រភព៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ