អ្នកស្រុកវើនសៃ នាំគ្នាទៅបេះផ្លែសំរ៉ងលក់ ដូចហែរកឋិន
ពេលនេះ ប្រជាពលរដ្ឋ និង បង ប្អូនជនជាតិភាគតិច ដែលរស់នៅក្នុង ខេត្តរតនគិរី បាននាំគ្នាចូលព្រៃ ដើម្បី បេះផ្លែសំរ៉ង យកលក់ ពីព្រោះរដូវនេះ ថ្លែសំរ៉ង នៅក្នុងព្រៃកំពុងតែឱ្យផល ដែលធ្វើឱ្យប្រជាពលរដ្ឋទាំងហ្វូងៗ បាននាំគ្នាចូលព្រៃទៅបេះផ្លែសំរ៉ងដូចហែរកឋិន លក់ដើម្បីដោះស្រាយជីភាពគ្រួសារ ។
លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិតំបន់ការពារឧទ្យានជាតិវីរៈជ័យ បានដឹកនាំកម្លាំងចុះទៅតំបន់អូរទុង អូរក្រាយភូមិសាស្រ្ត ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋទៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ ដើម្បីប្រមូលផលសំរ៉ង និង អប់រំណែនាំកុំឱ្យប្រជាពលរដ្ឋមានការកាប់ដើមសំរ៉ងដើម្បីប្រមូលផល និង ហាមកុំឱ្យប្រមូលទិញផ្លែសំរ៉ង ដែលនៅខ្ចី ដើម្បីយកលក់ ។ លោក ថុន ស៊ូខុន បានអំពាវនាវ ឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សា ការពារដើមសំរ៉ងសម្រាប់អនាគតជីវភាពសហគមន៍យើងដើម្បីជាប្រយោជន៍សម្រាប់បងប្អូន សហគមន៍បន្តទៅទៀត ។
នៅក្នុងព្រៃ ក្នុងភូមិសាសន៍ តំបន់អូរទុង អូរក្រាយ ក្នុង ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គេសង្កេតឃើញប្រជាពលរដ្ឋ រាប់សឹបនាក់ នាំគ្នាចូលព្រៃ បេះផ្លែសំរ៉ង ព្រមទាំង មានឈ្មួញ ចុះទៅទិញ ផ្លែ សំរ៉ង ដល់ក្នុងព្រៃតែម្តង ដែលក្នុង ផ្លែសំរ៉ង ១ គីឡូក្រាម មានតម្លៃប្រមាណជា ១៥ ០០០រៀល ៕